ធ្វើ​ដូច​ម្តេច​ដើម្បី​ក្លាយ​ជានារី​មាន​ភាពទាក់​ទាញ?

ដំបូង​បង្អស់​យើងត្រូវ​បែងចែក​ ការទាក់​ទាញនិងស​ម្ផស្ស។​ មាន​នារីខ្លះ​ក្រឡេក​មើល​មួយភ្លែក​ ឃើញថា​ស្អាត​ណាស់ ​ប៉ុន្តែ​នាង​បែរ​ជាគ្មាន​ការ​ទាក់ទាញ​ទៅវិញ។​ ផ្ទុយ​ទៅវិញ​មាន​នារីខ្លះមា​នអានុភា​ព ទាក់ទាញ​យ៉ាង​ខ្លាំង​ក្លា​ ទោះ​បីនាង​គ្មាន​រូប​សម្ផស្ស​ដូច​បវ​រកញ្ញា​ ក៏ដោយ។​ រូបសម្ផស្ស​គឺជាអ្វី​មួយនោះ​ដែលល​គេក្រឡេក​មើល​ឃើញភ្លាម​ រីឯការ​ទាក់ទាញ​វាផ្សេង​ទៅវិញ។​ អាច​និយាយ​ថា កា​រទាក់​ទាញគឺ​ជាអ្វីមួយ​យ៉ាង​ពិសេស ​វាស្ថិត​នៅនឹង​រូបរាង​និងវិធីស​ម្តែង​ចេញ​មក​ខាង​ក្រៅដូចជា​​ពន្លឺ​ភ្នែក​ ស្នា​ម​ញ​ញឹម​ផង​ វាជា​អ្វីមួយ​ដែលស្ថិត​នៅក្នុង​ជម្រៅដួង​ចិត្តផងំ។​ អាច​លើក​ជាឧទាហរណ៍ដូច្នេះ​ថាៈ បើសិ​ន​និយាយពី​ស្នាម​ញញឹម​ស្រស់​ស្អាត​គេនឹង​ពិនិត្យ​ដល់​បបូរមា​ត់ធ្មេញ​ពណ៌ក្រែម​ តែ​បើ​សិន​និយាយ​ ដល់​ស្នាម​ញញឹម​ទាក់ទា​ញ កត្តា​ទាំងប៉ុន្មាន​ខាងលើ ​បែរ​ជាមិន​មែនជាអ្វីៗ​ទាំង​អស់​ឡើយ។​ ស្នាម​ញញឹម​ទាក់​ទាញ​នឹ​​ង​មិន​ទាក់​ខ្សែ​ភ្នែកទេ​ តែវាបែរ​ជាល ចូល​ជ្រៅ​ទៅក្នុង​ដួង​ចិត្ត​របស់​ គូសន្ទនា​ទៅ​វិញ​ វា​ធ្វើ​ឲ្យ​អ្នក​នោះ​រំជួល​ចិត្ត​រីក​រាយ​សប្បាយ​និង​ប្រៀប​ដូច​ជាត្រូវ​មន្ត​សណ្តំ​អីចឹង។​ ធ្វើដូច​ម្តេចដើម្បី​ក្លាយ​ជានារីម្នាក់​មាន​ការទាក់ទាញ?​

ប្រការ​នេះអាច​មាន​ការងាយ​ស្រួល​ចំពោះ​មនុស្ស​មួយ​ចំនួន​ តែ​បែ​រ​ជា​សែន​លំបាក​ ចំពោះ​មនុស្ស​ខ្លះទៅវិញ។​ ពិត​ជាពិបាក​នឹង​បង្រៀន​ឲ្យអ្នក​ណាម្នាក់​ នូវវិធី​ធ្វើយ៉ាង​ណា ដើម្បី​ក្លាយ​ជា​នារី​មាន​កាត​ទាក់​ទាញ​បាន​ណាស់។​ ការ​ទាក់​ទាញ​ស្ថិត​នៅកម្រិតឆាប់​​ទទួល​អារម្មណ៍​នៃដួង​ចិត្ត​វាប្រៀបបាន​នឹង​លទ្ធ​ភាព​យល់​ដឹង​ដោយខ្លួ​ន​ឯង​។ ប៉ុន្តែ​និយាយ​ដូច្នេះ​មិន​មែន​មាន​ន័យថា ​យើង​ព្យាយាម​ដើម្បី​ពីមួយ​ថ្ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​ទាក់​ទាញ​ជាង​មុន​ឡើយ។​ កន្លង​មក​មាន​ទស្សនាវដ្តី​សម្រាប់​ស្រី្តមួយ​ចំនួន​ របស់​​អាមេរិក​ បាន​បើក​ធ្វើ​ការ​ដក​ពិសោធ​ន៍​ដើម្បី​ដាក់​ចេញ​នូវ​គំរូ​មាន​លក្ខណៈ​គ្រប់​គ្រាន់​មួយ​ស្តីអំ​ពីស្រី្ត​ដែល​មាន​ការ​ទាក់​ទាញ។ លទ្ធ​ផល​ដែល​ទទួល​បាន​គឺមាន​ដូច​តទៅនេះ៖ ​
• ត្រូវ​តែជានារី​ដ៏ពិតប្រាកដៈ ​កត្តា​ដើម្បីធានា​ថា ​ជាស្រ្តី​ពិតប្រាកដ​នោះគឺ​ចរិតល​ក្ខណៈ​ជានារី​ភេទ។​ ចំពោះស្រី្ត​ទាំង​នោះត្រូវ​តែ​បង្ហា្ញញ​នូវ​ភាព​ជា​ នារី​ពេញ​លក្ខណៈ​តាំង​អំពីរូប​រាង​ខាង​ក្រៅរ​បៀប​ស្លៀក​ពាក់​តុប​តែង​ខ្លួន​រហូត​ដល់ការ​និយាយ​ស្តី ​ឬកពា​ការ​ប្រាស្រ័យ​ទាក់​ទង។​ គឺសារ​ជាតិ​ជា​នារីភេទ​ពេញល​ក្ខណៈ​នេះហើ​យ​ដែល​បង្ក​នូវរូបារម្មណ៍​ខ្លាំង​ក្លាចំពោះ​បុរស​ភេទ​ ហើយ​ជាកត្តា​ដំបូង​បង្អស់​ ដើម្បី​បង្ក​ឲ្យ​នាង​មាន​ការ​​ទាក់​ទាញ។​
• ការ​ស្មោះត្រង់ៈ​ និយាយ​ដំបូង​ស្តាប់​ទៅហាក់​ដូច​ជាមិន​សូវ​សម​ទំនង​ទេ ​តែការ​ពិត​គឺដូច្នេះឯង។​ ការ​ស្នោះត្រង់​តែង​តែមាន​ការ​ទាក់​ទាញ ​សូម្បី​ ​ តែ​នៅ​ពេល​ អ្នក​ស្តែង​ឡើង​ នូវ​ចំណុច​ខ្សោយ​របស់​ខ្លួន​ក៏ដោយ​។​ រាល់​កាយ​វិការ​ឬកពា​នឹងរបៀប​កាច់​ឬកកាច់​រាង​នេះ ដោយ​លក្ខណៈធ​​ម្មជាតិ​ឬបង្ហាញ​ថា ​ខ្លួន​លូត​លើស​គេឯង​ សុទ្ធ​តែអាច​សម្លាប់​ការ​ទាក់​ទាញ​របស់​អ្នក​បាន។​ ការ​ស្មោះ​ត្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រែ​មក​ជាមនុស្ស​គួរ​ឲ្យស្រឡាញ់​ នឹង​គួរ​ឲ្យមា​ន​ជំនឿទុក​ចិត្ត។​
• ការ​ល្អិត​ល្អិន​ ម៉ត់​ចត់ៈ ​នេះក៏ជាកត្តា​ មួយ​សំខាន់​ដែរ​ ដើម្បី​បង្ក​ការ​ទាក់​ទាញ។​ មនុស្ស​ស្រីល្អិត​ល្អន់​ម៉ត់​ចត់​ម្នាក់​ នឹង​តែង​តែ​រក​ឃើញ​វិធី​ប្រព្រឹត្ត​បាន​ល្អ​បំផុត ​ក្នុង​ស្ថាន​ភាព​ចៃដន្យ។​ ក៏ដូច្នេះ​ដែរ​ ជួន​កាលដោ​យសារ​ការ​ល្អិត​ល្អន់​ អ្នក​អាច​មាន​លទ្ធ​ភាព​យល់​បាន នូវ​ប្រការ​ដែល​មុខ​សញ្ញា ​របស់​អ្នក​មិន​និយាយ​ចេញ​មក​ដើម្បី​រកឃើញ​ វិធី​ប្រព្រឹត្តត្រឹមត្រូវ​បំផុត។​ ការ​ល្អិត​ល្អន់​ម៉ត់​ចត់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ទាក់​ទាញ ​តែជាកា​រទាក់​ទាញពេ​ញល​ក្ខណៈ​ជានា​រីភេទ។​
• តុល្យ​ភាពៈ ​នេះគឺ​ជាតុល្យ​ភាព​មាន​ចរិតសំយោគ។​ ប្រការ​នេះចំណុះ​លើសមត្ថ​ភាព​ខួរក្បាល​ដែល​ដែលមាន​សោភណ​ភាព ក៏ដូច​ជាការ​យល់​ពីជីវិត្ត​របស់​អ្នក។​ បើសិន​អ្ន​កចង់​ប្រែក្លាយ​ជានារី​មាន​ការ​ទាក់ទាញ​អ្នក​ត្រូវ​សម្រេច​បាន​ នូវ​តុល្យ​ភាព​តាំង​អំពី​រូប​រាង​កាយ​វិ​ការ​​ របៀប​របប​ រហូត​ដល់របៀបតុប​តែង​ខ្លួន​កល​ អ្វីៗ​ទាំងអស់​សុទ្ធ​តែតុល្យភាព​ស៊ីគ្នា​និង​ធ្វើឲ្យ​អ្នក​គ្មាន​ចំណុច​ប្រឆាំង​គ្នា។​ ធម្មតា​ ដើម្បី​សម្រេច​បាន​ការទាក់​ទាញនៅ​មាន​កត្តា​ច្រើន​ទៀត​ដូចជាៈការ​ឈ្លាស​វៃ ​សមត្ថ​ភាព​ ជំនឿ​លើខ្លួន​ឯង ប៉ុន្តែ​ប្រ​ការ​សំខាន់​គឺអ្នក​ត្រូវ​ មាន​សញ្ញាណ​អំពីវា ​និងព្យាយាម​ប្រែ​ក្លាយ​​ជា នារី​​ម្នាក់​​ទាក់​​ទាញ ​​ជំនួយ​​ឲ្យ​ការ​​ផ្ទិត​​ផ្ទង់​​យក​​ចិត្ត​​ទុក​​ដាក់​​តែ​រូប​​សម្ផស្ស​​យូរៗ​​នឹង​​គង់​​តែទម្លាប់​​ ហើយ​​និងរុះរោយ​​ទៅនឹងតាម​ពេលវេលា ​តែការ​ទាក់ទាញនឹ​ងនៅជារៀងរហូត។​ វាមិ​ន​មែន​ជា​ក្លិន​បពិ​ដោរ​រសាត់​តាម​ខ្យល់​ទេ ​តែជា​រូបារម្មណ៍៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ធ្វើ​ដូច​ម្តេច​ដើម្បី​ក្លាយ​ជានារី​មាន​ភាពទាក់​ទាញ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: