ឆ្ងល់​អត់​ម៉េច​ការ​ប្រកួត​រវាង​ Cambodia All Star និង​ Buriram United ពុំ​មាន​ការ​គោរព​ភ្លេង​ជាតិ​ប្រទេស​ទាំង​២​អញ្ចឹង​

មួយ​រយៈ​ថ្មី​ក្រោយ​ការ​ប្រកួត​ដែល​ Cambodia All Star បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៦​ទល់​នឹង​៥​លើ​ Buriram United មាន​មតិ​មួយ​ចំនួន​បាន​បង្កើត​ការ​ងឿង​ឆ្ងល់​ថា​ហេតុ​អ្វី​ការ​ប្រកួត​នេះ​ពុំ​មាន​ការ​គោរព​ភ្លេង​ជាតិ​របស់​ប្រទេស​ទាំង​២​អញ្ចឹង​ ។

ជា​ការ​ពិត​ប្រិយមិត្ត​ប្រហែល​ជា​មាន​ការ​យល់​ច្រឡំ​មួយ​ចំនួន​ចំពោះ​ការ​ប្រកួត​នេះ​ តាម​ពិត​ការ​ប្រកួត​នេះ​មិន​មែន​ជា​ការ​ប្រកួត​របស់​ជម្រើស​ជាតិ​កម្ពុជា​និង​ថៃ​នោះ​ទេ​ នេះ​គឺ​ជា​ការ​ប្រកួត​បែប​ក្លឹប​ជាមួយ​នឹង​ក្លឹប​ ដែល​មាន​ន័យ​ថា​យើង​ប្រមូល​ផ្ដុំ​កីឡាករ​ល្អ ចម្រុះជាតិ​សាសន៍​​មក​ពី​ក្លឹប​ក្នុង​លីក​នៃ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​​នឹង​កីឡាករ​របស់​ក្លឹប​ Buriram United ដែល​ជា​ក្លឹប​ជើង​ខ្លាំង​របស់​ប្រទេស​ថៃ​ ។

អត្ថបទ ៖ វិចទ័រ


  • ឆ្ងល់​អត់​ម៉េច​ការ​ប្រកួត​រវាង​ Cambodia All Star និង​ Buriram United ពុំ​មាន​ការ​គោរព​ភ្លេង​ជាតិ​ប្រទេស​ទាំង​២​អញ្ចឹង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: