ថា​ម៉េច ! គ្រាន់​តែ​ផ្នែក​ Camera របស់​ iPhoneមួយ Apple ជួល​វិស្វករ​ដល់​ទៅ​៨០០​នាក់​

Apple គឺ​ជា​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​ ដែល​ជា​ឈរ​លំដាប់​កំពូល​ក្នុង​ការ​ផលិត​ស្មាត​ហ្វូន​នា​ពេល​បច្ចុប្បន្ន​ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នោះ​គឺ​ការ​ជួល​បុគ្គលិក​ដ៏​ច្រើន​លើស​លប់​របស់​ក្រុមហ៊ុន​នេះ​តែ​ម្ដង​ ។ ដោយ​ក្រុមហ៊ុន​ Appleបាន​ជួល​វិស្វករ​ជំនាញ​ដល់​ទៅ​៨០០​នាក់​ដើម្បី​ធ្វើ​ការ​ផលិត​ ផ្នែក​តែ​មួយ​ប៉ុណ្ណោះ​នៃ​ទូរស័ព្ទ​របស់​គេ​ នោះ​គឺ​ផ្នែក​ Camera ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​កាមេរ៉ា​ស្មាត​ហ្វូន​របស់​ខ្លួន​ឈរ​នៅ​លេខ​រៀង​កំពូល ​ដើម្បី​ប្រកួត​ប្រជែង​នឹង​កាមេរ៉ា​របស់​ក្រុមហ៊ុន​ដទៃ។

បើ​យោង​តាម​សម្ដី​លោក​ Graham Townsendដែល​ជា​អ្នក​ដឹកនាំ​បាន​ប្រាប់​ថា​កាមេរ៉ា​iPhoneមើល​ទៅ​ដូចជា​របស់​តូច​តែ​មួយ​ទេ​ តែ​វា​ត្រូវ​បាន​ផ្គុំ​ឡើង​ដោយ​២០០​ចំណែក​តូចៗ​ក្នុង​នោះ​ទៀត​ ។ ហើយ​ក្នុង​ការ​ដែល​យើង​ថត​រូប​មួយ​ប៉ុស្តិ៍​នោះ Cameraបាន​ធ្វើ​operation​រហូត​ដល់​២៤​ពាន់​លាន​ដង​ដែល​យើង​គ្រប់​គ្នា​លឺ​ហើយ​មិន​ចង់​ជឿ​ ។

ដូច្នេះ​លោក​អ្នក​មិន​បាច់​ឆ្ងល់​ទេ​ថា​ ហេតុអ្វី​កាមេរ៉ា​ iPhoneរបស់​អ្នក​មាន​សមត្ថភាព​ អស្ចារ្យ​ដែល​អាច​ផ្ដិត​រូបភាព​ដែល​មាន​គុណភាព​ល្អ​ ហើយ​វា​មាន​ភាព​ប្រសើរ​ជាង​កាម៉េរា​របស់​ស្មាតហ្វូន​ក្រុមហ៊ុន​ដទៃ​ដែល​មាន​ទំហំ​កាមេរ៉ា​ស្មើ​គ្នា​ឬ​ក៏​ធំ​ជាង​នោះ​ ៕

ប្រែសម្រួល ៖ Leng Kim
Source ៖ businessinsider


  • ថា​ម៉េច ! គ្រាន់​តែ​ផ្នែក​ Camera របស់​ iPhoneមួយ Apple ជួល​វិស្វករ​ដល់​ទៅ​៨០០​នាក់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: