ពិត​ជា​មិន​ធម្មតា​មែន​ចំណាយ​ប្រាក់​៥០០​លាន​ដុល្លារ​ដើម្បី​ទិញ​គំនូរ​២​ផ្ទាំង​

កាល​ពី​ពេល​ថ្មីៗ​នេះ​មហាសេដ្ឋី​មួយ​រូប​គឺ​លោក​ Ken Griffin បាន​ចំណាយ​ប្រាក់​របស់​ខ្លួន​​ប្រមាណ​ជា​៥០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​គំនូរ​អរូបិយ​ចំនួន​២​ផ្ទាំង​ ។

ខណៈ​តាម​ប្រភព​ពី​អ្នក​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​លោក​ Griffin បាន​ចំណាយ​ប្រាក់​៣០០​លាន​ដុល្លារ​លើ​ផ្ទាំង​គំនូរ​ដែល​ជា​ស្នាដៃ​របស់​លោក​ Willem de Kooning ។

ខណៈ​​គំនូរ​មួយ​ផ្ទាំង​ទៀត​ដែល​មាន​តម្លៃ​ប្រមាណ​ជា​២០០​លាន​គឺ​​ជា​ស្នាដៃ​របស់​លោក​ Jackson Pollock ។

គួរ​បញ្ជាក់​ថា​លោក​ Ken Griffin ​បច្ចុប្បន្ន​មាន​វ័យ​៤៧​ឆ្នាំ​គាត់​គឺ​ជា​ស្ថាបនិក​នឹង​ជា​ CEO របស់​ក្រុមហ៊ុន​ Citadel ។ ហើយ​បើ​យោង​តាម​គេហទំព័រ​ Wikipedia បាន​ឲ្យ​ដឹង​ថា​គាត់​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជា​៧.៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ពិត​ជា​មិន​ធម្មតា​មែន​ចំណាយ​ប្រាក់​៥០០​លាន​ដុល្លារ​ដើម្បី​ទិញ​គំនូរ​២​ផ្ទាំង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: