ចំពោះសុភាពនារី! បើ​អ្នក​ជួប​អាការៈ៥យ៉ាងនេះ គួរប្រយ័ត្ន!

តើ​មិត្ត​នារីៗ​ដែលជួប​ប្រទះ​ បញ្ហា​៥​ចំនុចខាងក្រោម​នេះ​ដែរឬទេ?

1. ញ៉ាំឆាប់ឆ្អែត
2. ឈឺពោះ
3. ឆ្អល់ពោះ
4. រដូវមិនទៀង ឬ​រដូវមកមិនប្រក្រតី
5. ឈឺចាប់ពេលរួមភេទ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់ថា បើ​ទោះ​បី​ជា​រោគសញ្ញា​ ពុំ​អាច​ឲ្យ​គេ​គិត​សំដៅច្បាស់​ប្រាកដ​ ធ្វើ​ការ​​វិនិច្ឆ័យ​ទៅ​កាន់ ជំងឺ​មហារីក​កន្សោមពង​ ឬ​អូវែ (Ovarian Cancer) ក៏ពិតមែន តែ​មាន​ស្ត្រី​២០% ដែល​ពិនិត្យ​ឃើញ​រោគ​មហារីក​នេះ អមជាមួយ​នឹង​អាការៈ​៥យ៉ាង​ខាងលើ ក្នុង​រយៈកាល​ដំបូងៗ។ តែ​ជា​ការល្អ ដែល​មាន​ស្ត្រី​៩៩% ធ្លាប់ជួបអាការៈទាំងនេះ​ តែ​ពួកគេ​ពុំ​មាន​បញ្ហា​ មហារីក​កន្សោមពង​នេះទេ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ការ​ពិគ្រោះ​ជាមួយគ្រូពេទ្យ និង​ការ​ប្រុងប្រយ័ត្នជាមុន នៅ​តែ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អបំផុត​សម្រាប់​ មិត្ត​ស្ត្រី​​ ដែល​មាន​៥អាការៈ​ខាងលើនេះ។ “ការពារ ប្រសើរ​ជាង ព្យាបាល” ឃ្លានេះ​ពិត​ជាមាន​តម្លៃ​អប់រំ និង​​សារសំខាន់​យ៉ាងខ្លាំង​សម្រាប់​ជិវិត​របស់​យើង។

ដោយ៖ NEA
ប្រភព៖ LaFemme


  • ចំពោះសុភាពនារី! បើ​អ្នក​ជួប​អាការៈ៥យ៉ាងនេះ គួរប្រយ័ត្ន!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:វីដេអូ
Tags: