សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល​យក​អំណោយ​ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​តាខ្មៅ

សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល​យក​អំណោយ​ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​តាខ្មៅ



កណ្ដាល ៖ ប្រជាពលរដ្ឋ អ្នករងគ្រោះ​ដោយសារ​អគ្គិភ័យ​ផ្ទុះ​ធុង​ហ្គាស​ចំនួន​៥​គ្រួសារ នៅ​ផ្សារ​តាខ្មៅ ចាស់​បាន ទទួល​អំណោយ ពី​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​៦ ឧសភា។

លោក​ជាវ តា​យ ប្រធាន​គ​ណៈ​កម្ម​ការ​សាខា​កាកបាទក្រហម​ខេត្ត​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រុម​ប្រតិបត្តិ និង​អនុ​សាខា​កាកបាទក្រហម​ក្រុង តាខ្មៅ និង ក្រុម​ប្រតិបត្តិ​សង្កាត់ ព្រមទាំង​អាជ្ញាធរ​ចុះ​ស​សួរសុខទុក្ខ និង​នាំ​ថវិកា​ទៅ​ជូន​ជនរងគ្រោះ ទាំង​៥​គ្រួសារ ដោយ​មួយ​គ្រួសារៗ​ទទួល​បាន ចំនួន​៧០ ម៉ឺន​រៀល។

មានប្រសាសន៍​សំណេះសំណាល សួរសុខទុក្ខ នា​ឱកាស​នោះ លោក​ជាវ​ តា​យ ថ្លែង​ថា ថវិកា​ទាំងនេះ ថ្វី​ត្បិត មិន​អាច​យក​ទៅ​ជួសជុល​ការខូចខាត បាត់បង់ ដោយសារ​អគ្គិភ័យ​បំផ្លាញ​ក្កី គ្រាន់តែ​ជា ថវិកា​មួយ​ចំណែក ជួយ​សម្រួល​កង្វះខាត នៅ​គ្រាអាសន្ន អន់​ក្រ​ប៉ុណ្ណោះ ដែល​ថវិកា​ទាំងនេះ​បាន​មក​ពី សាខា​កាកបាទក្រហម​ខេត្ត និង​អនុ​សាខា កាកបាទក្រហម ក្រុង​តាខ្មៅ និង​សប្បុរសជន មួយចំនួនទៀត​។ លោក​សូម​ចូលរួម រំលែក​ទុក្ខ ដ៏​ធំធេង​នេះ​ផង ក្នុងនាម សាខា​កាកបាទក្រហម។

លោក​បញ្ជាក់​ទៀត​ថា សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា តែង​តែ​បាន​យកចិត្ត​ទុក្ខ ដាក់ ណែនាំ​ដល់​ស្ថាប័​ន ក្រោម​ឱវាទ តាំងពី​ថ្នាក់​ជាតិ ដល់​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​ជួយ ដល់​ជន​ដែល​ងាយ​រងគ្រោះ និង​ជនរងគ្រោះ ដោយ មិន​ប្រកាន់​ពូជសាសន៍ និន្នាការ​នយោបាយ​ឡើយ​។ ទីណា​មានទុក្ខ​លំបាក អាសន្ន​អន់ក្រ ទីនោះ តែង​តែ​មាន​កាកបាទក្រហម​កម្ពុជា ជួយ​ជានិច្ច។

លោក​ក៏បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន ជានិច្ច កុំ​ឲ្យ​កើតមាន គ្រោះ​អគ្គិភ័យ ព្រោះ​បើ​កើតមាន​អគ្គីភ័យ ហើយ​តែងតែ​បំផ្លាញ ទ្រព្យសម្បត្តិ ដែល​ខិតខំ​សន្សំ រក​ទុក​យូរយារ​ណាស់​មក​ហើយ អស់​គ្មាន​សល់។

គួរ​បញ្ជាក់​ថា កាលពី រសៀល​ថ្ងៃទី​៤ឧសភា មាន​ហេតុការណ៍ ផ្ទុះ ធុង​ហ្គាស នៅ​ក្នុង​ផ្ទះ ល្វែង លក់​ចង្ក្រាន និង​ធុង​ហ្គាស នៅ​ខាងកើត ជាប់​ផ្សារ​តាខ្មៅ​ចាស់ ស្ថិ​តក្នុង​ភូមិ តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បណ្ដាល​ឱ្យ​ឆាបឆេះ ផ្ទះ​នោះ និង​ទ្រព្យសម្បត្តិ ទាំងស្រុង ព្រមទាំង បណ្ដាលឱ្យ ម្ចាស់ផ្ទះ ម្នាក់ រលាកភ្លើង​រង​របួស​ធ្ងន់ និង​ភ្លើង​បាន​រាលដាល​ឆេះ​ដល់ ផ្ទះល្វែង ពីរ ខ្នង នៅ​ជាប់​គ្នា​នោះ​មួយទៀត និង​ឆេះ​ខូចខាត​រថយន្ត ចំនួន​ពីរ គ្រឿង​ទៀតផង​៕