ទទួល​ទាន​គ្រាប់ជី​រពេល​ណា​ទើប​សម​ស្រប​សម្រាប់​អ្នក​ចង់​ថែ​រាង​?

មួយរយៈ​ចុង​ក្រោយ​នេះ​ មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ទទួល​ទាន​គ្រាប់ជីរ​ក្នុង​គោល​បំណង​ជួយ​សម្រក​ទម្ងន់​ និង​សម្រួល​ការដល់​បន្ទោ​បង់​ ខណៈ​ដែល​អ្នកខ្លះ​ទៀត​ក៏ជឿ​ថា​ វា​ជំនួយ​ស្បែក និង​រក្សា​តុល្យភាព​កូលេ​ស្តេរ៉ូល។

គ្រាប់ជីរ​ដ៏តូច​ល្អិត​ដែល​អាច​ពង្រីក​មាឌ​រហូត​ដល់ទៅ ៣០ ដង​នៅ​ពេល​វាត្រូវ​ទឹក​នោះ ត្រូវបាន​វេបសាយ slism និង livestrong ដែល​ប្រជុំ​ដោយ​ព័ត៌មាន​ជុំវិញ​វិធី​ថែ​សុខភាព រក្សារាង និង​សម្រក​ទម្ងន់​ ចាត់ទុក​វាថា​ជាឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព។

សមត្ថភាព​រីកមាឌ​នេះ​ហើយ​ដែល​ធ្វើឲ្យ​អ្នកចង់​សម្រក​ទម្ងន់​មានអារម្មណ៍​ថាឆ្អែត និងមិន​សូវ​ចង់​ញ៉ាំ​អាហារ​ច្រើន​លើស​កាឡូរី។ មិន​ត្រឹមតែប៉ុណ្ណោះ គ្រាប់ជី​ក៏មាន​ផ្ទុក​ជាតិ​សរសៃ​ដ៏ច្រើន​ អាច​សម្រួល​ដល់​ការបត់​ជើងធំ និង​កម្ចាត់​ជាតិពុល​ពី​រាង​កាយ​ផងដែរ។

គ្រាប់ជីរ​ទម្ងន់​ត្រឹមតែ ៤ ក្រាម​មាន​ផ្ទុកជាតិ​សរសៃ​ស្មើ​នឹង​សាលាដ​មួយ​គុម្ព​ឯណោះ។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​គេ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទទួល​ទាន​គ្រាប់ជីរ​លាយ​ទឹក​ធម្មតា។ ប្រសិន​បើ​លោក​អ្នក​និយម​បន្ថែម​រសជាតិ​ផ្សេងៗ សូម​សាកល្បង​លាយ​គ្រាប់ជីរ​ជាមួយ​ទឹកដោះគោ​ជូររាវ ជាមួយ​ចំណិត​ផ្លែឈើ ទឹក​ផ្លែម្នាស់ ទឹក​ដូង ឬ​ក៏រោយ​វាពី​លើ​បាយ​សារាយ​សមុទ្រ​តាមរូបមន្ត​អាហារ​ជប៉ុន​ក៏បាន។

អ្នក​ជំនាញ​ផ្នែក​រក្សារាង​បាន​ណែនាំ​ឲ្យ​ទទួល​ទាន​គ្រាប់ជីរ​ដើម្បី​បំពេញ​ក្រពះ​ មុនពេល​ចាប់​ផ្ដើម​ទទួលទាន​អាហារ។ ធ្វើយ៉ា​ង​ដូច្នោះ​យើងនឹង​មិនសូវ​មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង ឬចង់​ញ៉ាំ​ច្រើន​ឡើយ។ នៅចន្លោះ​ អាហារ​ទាំងបី​ពេល អ្នក​ក៏អាច​ញ៉ាំទឹក​គ្រាប់ជីរ​ធ្វើជា​ចំណី​សម្រន់​ជំនួស​ឲ្យ​នំនែក​ផ្សេងៗ​ផងដែរ៕

ប្រភព៖ postkhmer

អ្នកនឹងចូលចិត្ត

  • ទទួល​ទាន​គ្រាប់ជី​រពេល​ណា​ទើប​សម​ស្រប​សម្រាប់​អ្នក​ចង់​ថែ​រាង​?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: