Torres ជឿ​ជាក់​ថា​ Pedro និង​ជោគ​ជ័យ​នៅ​ Premier League

កីឡាករ​ Fernando Torres ជឿ​ជាក់​ថា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​របស់​គេ​គឺ​កីឡាករ​ Pedro Rodrigue និង​ជោគ​ជ័យ​បើ​សិន​ជា​គេ​ផ្លាស់​ទៅ​ក្រប​ខណ្ឌ​ Premier League ។

កីឡាករ​ Pedro ដែល​ទើប​ស៊ុត​គ្រាប់​ជ័យជំនះ​ពេល​ Barcelona ឈ្នះ​៥ទល់​នឹង​៤​លើ​ក្លឹប Sevilla កាល​ពី​ថ្ងៃ​អង្គារ​ កំពុង​តែ​ត្រូវ​បាន​ទាក់​ទង​ពី​ក្លឹប​ Manchester United ឲ្យ​ផ្លាស់​ទៅ​កាន់​ក្រប​ខណ្ឌ​ Premier League ខណៈ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​កំពុង​តែ​មាន​បំណង​ចាក​ចេញ​ពី​ Barcelona ដែរ​ដោយ​សារ​តែ​រូប​គេ​មិន​សូវ​បាន​លេង​ទៀង​ទាត់​ ។

កីឡាករ​ Fernado Torres ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ At Madrid ហើយ​ពីមុន​រូប​គេ​ធ្លាប់​បាន​លេង​នៅ​ក្នុង​ក្រប​ខណ្ឌ​ Premier League គឺ​ក្លឹប​ Liverpool និង Chelsea បាន​និយាយ​ថា​ « Pedro គឺ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ​ ប្រសិន​បើ​គាត់​សម្រេច​ទៅ​នៅ​លេង​នៅ​ Premier League ខ្ញុំ​ប្រាកដ​ថា​គាត់​និង​ធ្វើ​បាន​ល្អ​នៅ​ទីនោះ​ គាត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ គាត់​បាន​ប្រឹង​ប្រែង​ជា​ខ្លាំង​ គាត់​អាច​ចុះ​ជួយ​តំបន់​ការពារ​ គាត់​មិន​លេង​បែប​ខ្ជិល​ច្រអូស​ក្នុង​ពេល​ប្រកួត​ឡើយ​ គាត់​​មាន​អ្វីៗ​​គ្រប់​យ៉ាង​ដូចនេះ​ច្បាស់​ណាស់​គាត់​ប្រាកដ​ជា​ជោគជ័យ​ » ។

Torres បាន​បន្ថែម​ថា​ « វា​ជា​រឿង​ពិបាក​សម្រាប់​ Pedro ​ដែល​ត្រូវ​ចាក​ចេញ​ពី​ Barcelona ប៉ុន្តែ​ខ្ញុំ​យល់​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ឱកាស​លេង​ទៀង​ទាត់​ ដើម្បី​រក្សា​កម្រិត​លេង​របស់​ខ្លួន​ឲ្យ​នៅ​តែ​ល្អ​ប្រសើរ​ »៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Torres ជឿ​ជាក់​ថា​ Pedro និង​ជោគ​ជ័យ​នៅ​ Premier League已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា
Tags: