“Hey, Crush” បទ​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​ថ្មី ត្រូវ​ចិត្ត​យុវវ័យ

ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា ប្រជា​ជន​កម្ពុជា​ជា​ច្រើន​ជា​ពិសេស​យុវវ័យ​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​ជាមួយ​នឹង​បទ​ចម្រៀង​ដែល​ជា​ដៃ​និពន្ធ​ដោយ​ខ្លួនឯង​ ហើយ​ចាប់​ផ្ដើម​រិះគន់​ទៅ​លើ​បទ​ចម្រៀង​ដែល​​ចំលង​ពី​បរទេស​ ។ ក្នុង​នោះ​ដែរ​យើង​សង្កេត​ឃើញ​ថា​​យុវវ័យ​​ក្មេងៗ ​ប្រុស​ ស្រី ដែល​មាន​ស្នាដៃ តាក់​តែង​និពន្ធ​បទ​ចម្រៀង​ Original ចាប់​ផ្ដើម​បង្ហាញ​ស្នា​ដៃ​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម Facebook ក៏​ដូចជា​បណ្ដាញ​ Youtube ។

ជាក់​ស្ដែង​ដូចជា​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា Hey, Crush ដែល​កំពុង​តែ​ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន​ចាប់​អារម្មណ៍។ ដែល​បទ​ចម្រៀង​មួយ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​យុវវ័យ​មួយ​ក្រុម​ដែល​ និពន្ធ​​បទ​ភ្លេង​ដោយ​លោក Honglong Lyr , និពន្ធ​ទំនុក​ច្រៀង​ Melody ក៏​ដូច​ជា​ច្រៀង ដោយ​លោក លោក Honglong Lyr និង​កញ្ញា Kacy Angel អម​ជាមួយ​ការ​ Rap ដោយ​លោក Soeum Samey ។

Hey, Crush ជា​បទ​ចម្រៀង​មនោសញ្ចេតនា​ បែប​​សប្បាយ​ៗ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​រីករាយ​ទៅ​តាម​បទ​ចម្រៀង​ ហើយ​អត្ថន័យ​នៃ​បទ​ចម្រៀង​បើ​ CAMBOMAG មិន​ប្រាប់​ក៏​មាន​អ្នក​ដឹង​រួច​ទៅ​ហើយ​តាម​រយៈ​ចំណង​ជើង គឺ​ជា​ការ​រៀប​រាប់​នៃ​អារម្មណ៍​របស់​នារី​ម្នាក់​ដែល​លួច​ស្រលាញ់​មនុស្ស​ប្រុស​ម្នាក់​ប៉ុន្តែ​មិន​ហ៊ាន​សារភាព។

ចង់​ដឹង​ទេ​ថា​ Hey Crush របស់​យុវវ័យ​ខ្មែរ​មួយ​ក្រុម​នេះ​ពីរោះ ក៏​ដូចជា​ល្អ​មើល​ប៉ុណ្ណា​នោះ​សូម​ទស្សនា​ទាំង​អស់​គ្នា។ ឈប់ៗ ! នៅ​មាន​មួយ​ចំណុច​ទៀត​ដែល​ខ្ញុំ​ចង់​ប្រាប់​គឺ​ MV មួយ​បទ​នេះ​ Cute អស់​ទាស់​តែ​ម្ដង៕

អត្ថបទដោយ ៖ Mr DEE
ប្រភពវីដេអូ ៖


  • “Hey, Crush” បទ​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​ថ្មី ត្រូវ​ចិត្ត​យុវវ័យ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: