កម្មករ​កាត់ដេរ​រាប់​រយ​នាក់​នៅ​ខេត្ត​កណ្ដាល​​តវ៉ា​ចោទ​ក្រុមហ៊ុន​ថា​រំលោភ​សិទ្ធិ​ការងារ

ក្រុម​កម្មករ​រោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd.) នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ប្រមូល​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ទាមទារ​ឲ្យ​ក្រុមហ៊ុន​កែតម្រូវ​លក្ខខណ្ឌ​ការងារ និង​ទទួល​យក​តំណាង​កម្មករ​ចូល​ធ្វើ​ការ​វិញ។ ក៏ប៉ុន្តែ ភាគី​ក្រុមហ៊ុន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​របស់​ក្រុម​កម្មករ​ដែល​ថា ក្រុមហ៊ុន​បាន​រំលោភ​សិទ្ធិ​កម្មករ។

ក្រុម​កម្មករ​ចោទ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ថា បាន​បង្ខំ​កម្មករ​ធ្វើការ​ដោយ​មិន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់​ការងារ។

​លោកស្រី ណាម ស្រីរ័ត្ន ដែល​បាន​ធ្វើ​ការ​នៅ​រោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត ចំនួន​ពីរ​ឆ្នាំ​មក​ហើយ បាន​ចេញ​ធ្វើ​កុបកម្ម​មិន​ចូល​ធ្វើ​ការ ហើយ​ចេញ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ដើម្បី​រក​ដំណោះស្រាយ។ លោកស្រី​ត្អូញត្អែរ​ពី​ការ​លំបាក​របស់​កម្មករ​ពេល​ធ្វើការ​ក្នុង​រោងចក្រ៖ «»។

ក្រុម​កម្មករ​បាន​ចេញ​តវ៉ា​រយៈពេល ៤​ថ្ងៃ​មក​ហើយ។ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ក្រុម​កម្មករ​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ ហើយ​ក្រសួង​ការងារ បាន​សន្យា​ថា នឹង​មក​ដោះស្រាយ​វិវាទ​នេះ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។ ក៏ប៉ុន្តែ មក​ដល់​ម៉ោង ២​រសៀល ថ្ងៃ​ទី​៦ ខែ​ឧសភា មិន​ទាន់​ឃើញ​ភាគី​ក្រសួង​ការងារ សម្របសម្រួល​បើក​ការ​ចរចា​រវាង​ក្រុមហ៊ុន និង​ក្រុម​កម្មករ​នៅ​ឡើយ​ទេ។

លោក ចែម សម្ជស្ស តំណាង​សហជីព​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​អះអាង​ថា ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​តំណែង​ជាង​ម៉ាស៊ីន​នៅ​រោងចក្រ ដោយសារ​ការ​បង្កើត​សហជីព៖ «»។

ក៏​ប៉ុន្តែ​អ្នក​ចាត់ចែង​អគារស៊ី (C) នៃ​រោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត អ្នកស្រី ស្ស៊ី ស៊ាអ៊ីង (Xueying Xu) បញ្ជាក់​ថា ការ​បណ្ដាញ​កម្មករ​ចេញ​ដោយសារ​ពួកគេ​បាន​ធ្វើ​ខុស​ក្នុង​ម៉ោង​ការងារ ដូចជា​លួច​ដេក​ជាដើម។ អ្នកស្រី​ក៏​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​កម្មករ​តវ៉ា​ថា ក្រុមហ៊ុន​អ្នកស្រី​គិតគូរ​ពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​របស់​កម្មករ៖ «»។

​ទោះបីជា​យ៉ាង​ណា អ្នកនាង ផល ភា កម្មការិនី​ដែល​មិន​ចូល​ធ្វើ​ការ ចេញ​មក​តវ៉ា​ម្នាក់​ទៀត បដិសេធ​ការ​ពន្យល់​របស់​តំណាង​ក្រុមហ៊ុន។ អ្នកនាង​ហៅ​ការ​ពន្យល់​នេះ​ថា ជា​ការ​ព្យាយាម​បំភ្លៃ​ការពិត និង​បំភាន់​ភ្នែក​សាធារណជន ដោយ​អ្នកនាង​ប្រាប់​ថា ក្រុមហ៊ុន​បាន​កុហក​កម្មករ​ថា ផ្ដិត​មេដៃ​ដើម្បី​ទទួល​បាន​ការ​ដំឡើង​ប្រាក់ ៥​ភាគរយ តែ​តាម​ពិត​ក្រុមហ៊ុន​បាន​ក្លែង​យក​ប្រើ​ដើម្បី​បញ្ឈប់​តំណាង​សហជីព៖ «»។

​នៅ​ម៉ោង ២​រសៀល ក្រុម​កម្មករ​បាន​រារាំង​ឡាន​កុងតឺន័រ​ក្រុមហ៊ុន មិន​ឲ្យ​បើក​ចេញ​ពី​ទីតាំង​ក្រុមហ៊ុន។

​រោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​ផលិត​ខោ​ក្នុង​បុរស​ម៉ាក ក្លាស៊ីក ឡុក (Classic Look)។ អ្នក​ចាត់ចែង​ការ​ក្រុមហ៊ុន​បញ្ជាក់​ថា ក្រុមហ៊ុន​នាំ​ទំនិញ​នេះ​ចេញ​ទៅ​ប្រទេស​ចិន ជា​ទី​ដែល​ក្រុមហ៊ុន​មេ (Archid Garment Factory) របស់ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត តាំង​នៅ។ កាល​ពី​ពីរ​ឆ្នាំ​មុន ក្រុមហ៊ុន​ក៏​កាត់ដេរ​សំលៀក​បំពាក់​របស់​ក្រុមហ៊ុន​ស៊ុយអែត ដ៏​ល្បីល្បាញ ឈ្មោះ អេច្ឆ.អែន.អឹម (H&M) ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។