ភ្នំពេញ​ក្រោនឈ្នះ​ព្រះខ័នរាជ​ស្វាយរៀង ១-០

ក្រុម​ព្រះខ័នរាជ​​ស្វាយ​រៀងបាន​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​​ភ្នំពេញ​ក្រោន​​ដោយ​លទ្ធផល ១-០ សម្រាប់​ការ​ប្រកួតក្នុង​​សប្ដាហ៍​ទី​៧ ​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៦។

 

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មាន​សភាព​តានតឹង​យ៉ាង​ខ្លាំង​ដោយ​ក្រុម​នីមួយ​ៗ​បាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ប្រណី​ឡើយ។ យ៉ាង​ណាការ​ប្រកួត​​មិន​អាច​រក​គ្រាប់​បាល់ទម្លាយ​សំណាញ់​ទីគ្នា​បាន​​ទេ​​ក្នុង​តង់​ទី​១។​ នៅ​តង់​ទី​ពីរ​ក្រុម​ទាំង​ពីរ​នៅ​តែ​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​លឿន​ៗ និង​មាន​ឱកាស​ដូច​គ្នា។ ​ទី​បំផុត​ម្ចាស់​ផ្ទះ​​ភ្នំពេញ​​​រក​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​ខ្សែ​​ប្រយុទ្ធ​ដែល​ទើប​ដូរ​ចូល​គឺ Kelechi នៅ​នាទី​ទី​៨៥។ ចប់​ការ​ប្រកួត​ភ្នំពេញ​ក្រោន​ឈ្នះ​១-០ លើ​ព្រះ​ខ័នរាជ​ស្វាយរៀង​ដែល​ចាញ់​ពីរ​សប្តាហ៍​ជាប់​គ្នា បន្ទាប់​ពី​ចាញ់​ក្រសួង​ការពារ​ជាតិ​នៅ​​​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​សប្តាហ៍​មុន៕

 

ភ្នំពេញ​ក្រោនឈ្នះ​ព្រះខ័នរាជ​ស្វាយរៀង ១-០

ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង

 

អត្ថបទ៖ មុន្នី រម្យ