សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​

6 Videos


បន្ទាប់ពីចំណាយពេលវេលាដើរកំសាន្តនៅក្នុងស្រុកខ្មែររយៈពេលជិតបីខែ សារាយ សក្ខណា ក៏បានត្រឡប់ទៅអាមេរិកវិញ ជាមួយស្វាមី និង កូនស្រីជាទីស្រលាញ់របស់ខ្លួន ។ គ្រាន់តែទៅដល់ផ្ទះនៅអាមេរិកវិញភ្លាម សារាយ សក្ខណា បានបង្ហាញប្រាប់អ្នកគាំទ្ររបស់នាងថា នាងឈឺហើយ ហើយនាងបានទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យពិនិត្យសុខភាព ។

ជំងឺរបស់ សារាយ សក្ខណា មិនមែនជាជំងឺអ្វីធំដុំនោះទេ គ្រាន់តែនាងហត់ក្នុងការធ្វើដំណើរ និង មិនបានសម្រាក់គ្រប់គ្រាន់ ណាមួយសុខភាពរបស់នាងមិនសូវល្អផង ទើបធ្វើឲ្យនាងប្រែទៅជាឈឺបែបនេះ ។ នៅពេលដែល សារាយ សក្ខណា ឈឺបែបនេះ ស្វាមីនាងកាន់តែស្រលាញ់ថ្នាក់ថ្នមនិងមើលថែនាង ដើម្បីឲ្យនាងមានភាពកក់ក្តៅនៅក្នុងខ្លួន ។

សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​

សម្រាប់អ្នកគាំទ្រ សារាយ សក្ខណា សុទ្ធតែសរសើរថា សក្ខណា ពិតជាសំណាងដែលបានស្វាមីល្អ និង ចេះយល់ចិត្តនាងបែបនេះ ។ នៅអាមេរិក សារាយ សក្ខណា មិនមានការងារអ្វីធ្វើនោះទេ ក្រៅពីនៅផ្ទះមើលថែកូននិងស្វាមី ឆ្លៀតពេលទំនេរ នាងទៅសិក្សាភាសាអង់គ្លេសបន្ថែម ។ ក្នុងចន្លោះពេលនៅស្រុកខ្មែរ សារាយ សក្ខណា មិនត្រឹមតែចំណាយពេលវេលាដើរលេងជួបជុំគ្រួសារនោះទេ នាងថែមទាំងបានថតរឿងថ្មីមួយ មុនពេលនាងចាកចេញទៅអាមេរិកវិញ ។

មិនតែប៉ុណ្ណោះ សារាយ សក្ខណា ថែមទាំងបានបោះទុនត្រៀមបើកមុខរបររកស៊ីថ្មីមួយទៀត ហើយនាងក៏មានគម្រោងនឹងត្រឡប់មកស្រុកខ្មែរសារជាថ្មីម្តងទៀត នាពេលប៉ុន្មានខែខាងមុខនេះ ដើម្បីបើកសម្ពោធការងាររកស៊ីថ្មីរបស់នាង ៕ អាលីណា

សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​
សារាយ ស​ក្ខ​ណា ទៅវិញ​ដេក​ឈឺ​