Sehun និង Irence ចាប់​ដៃ​គ្នា​ក្នុង​យុទ្ធនាការ​​ផ្សព្វផ្សាយ​មួយ

កាល​ពី​ពេល​ថ្មីៗ​នេះ Sehun ដែល​ជា​សមាជិក​ក្រុម​ EXO ព្រម​ទាំង​ Irence ដែល​ជា​សមាជិក​នៃ​ក្រុម​ Red Velvet បាន​សហការ​គ្នា​ក្នុង​ការ​ថត​រូប​ជា​លក្ខណៈ​គូស្នេហ៍។

មួយ​គូ​នេះ​​មើ​ល​ទៅ​​សម​គ្នា​ណាស់ ក្នុង​សម្លៀក​បំពាក់​គូស្នេហ៍​ពណ៌​ខ្មៅ​​និង​ស​យ៉ាង​ទាន់​សម័យ។ ផលិតកម្ម SM Entertainment ក៏​ដូចជា​ក្រុមហ៊ុន​ទស្សនាវដ្ដី Jcontentree បាន​ចាប់​ដៃ​គ្នា​សម្រាប់​យុទ្ធនាការ UNICEF LOUIS និង Vuitton’s ‘Make a Promise’។ គ្រឿង​អលង្ការ​ធ្វើ​ពី​ប្រាក់​ក្នុង​រូបភាព​ខាង​លើ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ។

​Sehun និង Irence កំពុង​កាន់កាប់​ខ្សែ​ក​ប្រាក់​របស់​ Louis Vuitton ហើយ​នាង​ក៏​កំពុង​តែ​ពាក់​ខ្សែ​ដៃ​ដែល​ធ្វើ​ពី​ប្រាក់​ផង​ដែរ។ ប្រាក់​ចំណូល​៤០% នៃ​យុទ្ធនាការ​នេះ​នឹង​ផ្ដល់​អោយ​ទៅ​កុមារ​តាម​រយៈ​អង្គការ UNICEF។ ពួកគេ​ទាំងពីរ​គឺ​ជា​គំរូ​នៃ​ការ​ថត​រូប​ប្រចាំ​ខែ​កុម្ភៈ របស់ CeCi សម្រាប់​ទាំង​នៅ​ប្រទេស​កូរ៉េ​ និង​ប្រ​ទេស​ចិន។

ប្រភពៈ ប្រែសម្រួល​ដោយៈ Gemini Fleta ​


  • Sehun និង Irence ចាប់​ដៃ​គ្នា​ក្នុង​យុទ្ធនាការ​​ផ្សព្វផ្សាយ​មួយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:វីដេអូ
Tags: