ភ្លៀង​រលឹម​លាយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​បួន​គ្រួសារ

ភ្លៀង​រលឹម​លាយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​បួន​គ្រួសារ



តាកែវ​ ៖​ កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​និង​៣០​នាទី មាន​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀងរលឹម​តិចៗ​ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ទូទាំង​ឃុំ​បូរី​ជលសារ ស្រុក​បូរី​ជលសារ ខេត្តតាកែវ។

ភូមិ​ ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​នេះ​ មាន​០២​ភូមិ​គឺ ភូមិ​អង្គ​ក្រូច​ចំនួន​០២​គ្រួសារ ដោយ​របើក​ដំបូល​ស័ង្កសី​ចំនួន ២៥​សន្លឹក ហើយ​របើក​ដំបូល​ក្បឿង​១០០​សន្លឹក ចំណែក​នៅ​ភូមិ​ក្អែក​យំ​ប៉ះពាល់​ចំនួន​០២​គ្រួសារ ដោយ​របើក​ដំបូល​ស័ង្កសី​ ដែល​មាន​ទំហំ​០៥x១២​ម៉ែត្រ និង​ប៉ះពាល់​០១​គ្រួសារ​ទៀត ​របើក​ស័ង្កសី​ទំហំ​០៣x០៤។

បើ​តាម​សេចក្តី​រាយការណ៍​ពី​លោក​អធិការ​ស្រុក​បូរី​ជល​សារ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្លៀងរលឹម​លាយ​ខ្យល់​កន្ត្រាក់​នៅ​ក្នុង​ឃុំ​បូរី​ជលសារ​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​ឧសភា​ម្សិលមិញ​នេះ​ គឺ​បាត់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ ដោយ​បើក​ដំបូល​មិនមាន​រលំ​នោះ​ទេ​ ហើយក៏​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះដែរ៕
ភ្លៀង​រលឹម​លាយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​បួន​គ្រួសារ

ភ្លៀង​រលឹម​លាយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​បួន​គ្រួសារ