ឡូយអស់​ទាស់​! ស្រី​ស្អាត​ជនជាតិ​កូរ៉េ​ម្នាក់​សុំ​មិត្ត​ប្រុស​រៀបការ​ជាមួយ​នឹង​ការ​រាំ Flash Mob

លោក​អ្នក​ធ្លាប់​តែ​ទស្សនា​វីដេអូ​សុំ​រៀប​ការ​ដែល​រៀប​ចំ​ឡើង​ដោយ​សុភាព​បុរស​ទៅ​កាន់​មិត្ត​ស្រី​របស់​ខ្លួន​ ប៉ុន្តែ​នៅ​ក្នុង​វីដេអូ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្លែក​អារម្មណ៍​ដោយ​នារី​ស្រស់​ស្អាត​ជនជាតិ​កូរ៉េ​ម្នាក់​បាន​សុំ​មិត្ត​ប្រុស​របស់​ខ្លួន​រៀប​ការ​ដោយ​អម​ជាមួយ​នឹង​ការ​រាំ​បែប​ Flash Mob ជាមួយ​នឹង​នារី​៤ នាក់​​ផ្សេង​ទៀត​ដែល​ជា​មិត្ត​ភក្តិ​។

នៅ​លើ​កណ្ដាល​ផ្លូវ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​កុះ​ករ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នោះ​រួម​ជាមួយ​មិត្ត​ភក្ដិ​បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ដូចជា​តារា​ KPOP នៅ​​ពី​មុខ​មិត្ត​ប្រុស​របស់​នាង ដោយ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ចោម​រោម​មើល​ផង​ដែរ។ បន្ទាប់​ពី​ការ​សម្ដែង​បាន​បញ្ចប់​មិត្ត​ភក្ដិ​របស់​នាង​បាន​លើក​នូវ​ផ្លាក់​ដែល​សរសេរ​ថា “Will you marry me? ” ហើយ​នាង​ក៏​បាន​យក​ផ្កា​មួយ​បាច់​ប្រគល់​ជូន​មិត្ត​ប្រុស​របស់​នាង​ មិត្ត​ប្រុស​នាង​ក៏​បាន​ថើប​នាង​ជាសញ្ញាណ​​បង្ហាញ​ថា​គាត់​យល់​ព្រម​៕

ប្រែសម្រួល​ដោយ ៖ Mr DEE
ប្រភព ៖ Youtube


  • ឡូយអស់​ទាស់​! ស្រី​ស្អាត​ជនជាតិ​កូរ៉េ​ម្នាក់​សុំ​មិត្ត​ប្រុស​រៀបការ​ជាមួយ​នឹង​ការ​រាំ Flash Mob已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា
Tags: