យុវជន​ម្នាក់​នៅ​​សាលា​គេ​មើល​ងាយ​ ប៉ុន្តែ​នៅ​លើ​​ឆាក​ The Voice គ្រប់​គ្នា​សុទ្ធ​តែ​សរសើរ

យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Harrison Craig បាន​ធ្វើ​​ឲ្យ​មនុស្ស​គ្រប់​គ្នា​​នៅ​ក្នុង​កម្មវិធី The Voice Austarlia រដូវ​កាល​ទី ២ មាន​ការ​កោត​សរសើរ​ពី​សំឡេង​របស់​គាត់​ រហូត​ដល់​មាន​អ្នក​ខ្លះ​ស្ទើរ​តែ​យំ​ដោយ​សារ​បទ​ចម្រៀង​ដែល​គាត់​បាន​ច្រៀង​ ដែល​មាន​ចំណង​ជើង​ថា Broken Vow ទៀត​ផង។

ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​និយាយ​គ្រប់​គ្នា​មាន​ការ​ចម្លែក​ចិត្ត​ដោយ​គាត់​ពិបាក​ក្នុង​ការ​និយាយ​ ជាមួយ​កាយវិការ​បែប​​ចម្លែក​​។ តាម​ពិត​វា​មិន​មែន​ដោយ​សារ​គាត់​សប្បាយ​ចិត្ត ឬ​មួយ​ក៏​ភ័យ​ទើប​ធ្វើ​ឲ្យ​គាត់​ពិបាក​និយាយ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ធម្មជាតិ​របស់​គាត់ ដោយ​សារ​បែប​នេះ​ហើយ​គាត់​ត្រូវ​បាន​គេ មើលងាយ​ និង​​សើច​ចំអក​នៅ​ក្នុង​សាលា​រៀន។

ថ្វី​ត្បិត​តែ​ការ​និយាយ​របស់​គាត់​មិន​ដូចជា​អ្នក​ដទៃ​ ប៉ុន្តែ​សំឡេង​របស់​គាត់​ពិត​ជា​អស្ចារ្យ​ ។ ហើយ​សព្វ​ថ្ងៃ​នេះ​គាត់​គឺ​ជា​តារា​ចម្រៀង​ម្នាក់​ផង​ដែរ​ប្រចាំ​នៅ​ប្រទេស អូស្ត្រាលី ក្រោយ​ពី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​កម្មវិធី The Voice Austarlia រដូវ​កាល​ទី ២ ។ ចង់​ដឹង​ទេ​ថា​យុវជន​ម្នាក់​នេះ​អស្ចារ្យ​ប៉ុណ្ណា ក្នុង​កម្មវិធី The Voice ​សូម​ទស្សនា​វីដេអូ​​ទាំង​អស់​គ្នា ៖

ប្រភព ៖  & 
ប្រែសម្រួលដោយ ៖ Mr DEE


  • យុវជន​ម្នាក់​នៅ​​សាលា​គេ​មើល​ងាយ​ ប៉ុន្តែ​នៅ​លើ​​ឆាក​ The Voice គ្រប់​គ្នា​សុទ្ធ​តែ​សរសើរ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: