តើ​ពិត​ឬ​អត់​ដែល​ថា​ CR7 និង​ Messi ពិបាក​រក​គ្រាប់​បាល់​បើ​ទៅ​លេង​នៅ​អ៊ីតាលី​ Serie A ?

កីឡាករ Cristiano Ronaldo និង Lionel Messi គឺជាកីឡាករដែលតែងតែស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់រៀងរាល់រដូវកាលជាក់ស្ដែងនៅរដូវកាលនេះកីឡាករ Ronaldo បានស៊ុតបញ្ចូលទីបាន៣១គ្រាប់ហើយក្នុងក្របខណ្ឌ La Liga ខណៈ Messi ក៏ស៊ុតបញ្ចូលទីបានចំនួន២៣គ្រាប់ផងដែរ ។

យ៉ាងណាអ្វីដែលចាប់អារម្មណ៍នៅពេលថ្មីៗនេះគឺអតីតខ្សែការពារមួយរូបរបស់ក្លឹប At Madrid គឺកីឡាករ Miranda ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Inter Milan បាននិយាយថា Ronaldo និង Messi ប្រាកដជាពិបាកក្នុងការរកគ្រាប់បាល់បើផ្លាស់មកលេងក្របខណ្ឌអ៊ីតាលី Serie A ។

ដោយ Miranda បានប្រាប់កាសែត Globo Esporte ថា « Ronaldo នឹង Messi សុទ្ធតែជាកីឡាករដ៏អស្ចារ្យពួកគេមានសមត្ថភាពក្នុងរកគ្រាប់បាល់បានយ៉ាងច្រើន ហើយពួកគេប្រាកដជានៅតែអាចរកគ្រាប់ច្រើនបើទោះជាផ្លាស់ទៅលេងនៅក្របខណ្ឌផ្សេងក្រៅពី La Liga » ។

Miranda បន្តថា « ប៉ុន្តែប្រសិនបើពួកគេផ្លាស់មកលេងនៅក្របខណ្ឌអ៊ីតាលី Serie A ខ្ញុំជឿថាពួកគេទាំង២មិនអាចរកបាល់បានច្រើនដូចនៅ La Liga អេស្ប៉ាញនោះទេ ព្រោះបាល់ទាត់នៅអ៊ីតាលីគឺមានបច្ចេកទេសដើម្បីបិទពួកគេទាំង២មិនឲ្យមានឱកាសឈរនៅមុខទីងាយនោះទេ ហើយក៏ពិបាកក្នុងការស៊ុតសំដៅទីផងដែរ » ។

សម្រាប់ប្រិយមិត្តយល់ឃើញយ៉ាងណាដែរ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ពិត​ឬ​អត់​ដែល​ថា​ CR7 និង​ Messi ពិបាក​រក​គ្រាប់​បាល់​បើ​ទៅ​លេង​នៅ​អ៊ីតាលី​ Serie A ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជីវិតនិងសង្គម
Tags: