ត្រូវ​សន្សំ​សំចៃ​ថាមពល​ថ្ម​បែបណា​សម្រាប់​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន

ក្នុង​សម័យ​កាល​បច្ចេកវិទ្យា​នេះ​មាន​ការ​និយម​ក្នុង​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​មាន​កើន​ឡើង​ក្នុង​អត្រា​មួយ​គួរ​ឲ្យ​កត់​សំគាល់​។តែ​ទទឹម​និង​ការ​ប្រើប្រាស់​នេះ​បាន​បង្ហាញ​នូវ​បញ្ហា​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​ថ្ម​ដែល​មាន​កម្រិត​។ដោយ​ការ​ប្រើ​ប្រាស់​មិន​បាន​សម​ស្រប​តាម​ក្បួន​ខ្នាត​និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៃ​ការ​ប្រើ​បាន​ធ្វើ​ឲ្យ​ការ​ប្រើ​ថាមពល​ថ្ម​មាន​ការ​ថយ​ចុះ​និង​ឆាប់​ខូច​។ហើយ​នេះ​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​ជា​ការ​រំលឹក​ដល់​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​៖

 

ចូរ​បិទ​ទូរស័ព្ទ​ពេល​គ្មាន​សេវា: ​ប្រសិន​បើ​អ្នក​ដឹង​ថា​អ្នក​កំពុង​ស្ថិត​នៅ​តំបន់​ដែល​គ្មាន​សេវា​នោះ​អ្នក​គប្បី​ជ្រើស​រើស​យក​ Airplane Mode​ដើម្បី​ផ្ដាច់​ការ​ស្វែង​រក​សេវា​បន្ត​ទៀត​ដែល​វា​ក៏​អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​មួយ​កម្រិត​។

-កុំ​ប្រើ​ប្រាស់​ទូរស័ព្ទ​រហូត​ដល់​រលត់ :​ប្រសិន​បើ​អ្នក​ប្រើ​រហូត​ដល់​អស់​ថាមពល​ថ្ម(0​% )​ជា​ញឹកញាប់​នោះ​អាច​បណ្ដាល​ឱ្យ​មាន​ការ​ខូច​ខាត​ដល់​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ដោយ​មិន​អាច​ផ្ទុក​ថាមពល​ថ្ម​បាន​យូរ​ដូច​មុន​។ ចូរ​ព្យាយាម​និង​រក្សា​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ចន្លោះ​ពី​ 20-80​% ។

 

-បិទ​ការ​ញ័រ​របស់​ទូរស័ព្ទ :ការ​ហៅ​ចូល​ញ័រ​ជូន​ដំណឹង​ដោយ​ប្រើ​ចលនា​មេកានិច​ដែល​បណ្ដាល​ឲ្យ​ការ​ប្រើប្រាស់​ថាមពល​ឆាប់​អស់​។ ប្រសិន​បើ​អ្នក​អាច​ដាក់​ជា​សម្លេង​ទាប​ដែល​អាច​អាច​ធ្វើ​បាន​កាន់​តែ​ល្អ​។​

-ការ​កម្រិត​ពន្លឺ​អេក្រង់ :អេក្រង់​ទូរស័ព្ទ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រើប្រាស់​ថាមពល​ថ្ម​ធំ​បំផុត​នៃ​ទូរស័ព្ទ​។ ​សូម​រក្សា​កម្រិត​ពន្លឺ​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​បាន​នៅ​កម្រិត​ទាប​ដូច​ជា​អាច​ធ្វើ​បាន​។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​បាន​ដោយ​គ្មាន​ការ​ដាក់​រូប​មាន​ចលនា​លើ​អេក្រង់​ឬ​ផ្លាស់​ប្ដូរ​ការ​កំណត់​ឲ្យ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​វា​បាន​​sleep​តែ​ស្ថិត​នៅ​ត្រឹម​សម្រាប់ ​1-2 ​វិនាទី​។

-ការ​បិទ​ Bluetooth​ចោល :ក្រោយ​ពេល​ប្រើ​ប្រាស់​​ប៊្លូធូ​ស​​រួច​រាល់​គួរ​តែ​ឆាប់​បិទ​វា​។ព្រោះ​វា​ក៏​បណ្ដាល​ឲ្យ​ការ​ប្រើ​ប្រាស់​ថាមពល​ថ្ម​ឆាប់​អស់​ដែរ។

-ការ​ប្រើ​ប្រាស់​ផ្ទៃ​អេក្រង់​ពណ៌​ខ្មៅ :សម្រាប់​ការ​ដាក់​ផ្ទៃ​អេក្រង់​ពណ៌​ខ្មៅ​វា​ជួយ​សន្សំ​សំចៃ​ជាង​ការ​ដាក់​ពណ៌​ស​និង​មាន​រូបភាព​។

-ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត: ​ការ​ប្រើ​ប្រាស់​សម្រាប់​ទូរស័ព្ទ​នេះ​គឺ​វា​ត្រូវ​ការ​ថាមពល​ច្រើន​ជាង​បើក​កម្ម​វិធី​ផ្សេងៗ​ទៅទៀត​។ដូច្នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ត្រួត​ពិនិត្យ​ពេល​ឈប់​ប្រើ​ត្រូវ​បិទ​ជៀស​វាង​គេង​លក់​ដោយ​មិន​បាន​បិទ​។

-ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក :គប្បី​ប្រើ​ប្រាស់​ឆ្នាំង​សាក​ចំ​របស់​វា​កុំ​ចេះ​តែ​សាក​ជា​មួយ​ឆ្នាំង​សាក​មិន​មែន​ជា​របស់​ស៊ីន​របស់​វា​ឲ្យ​សោះ​។ព្រោះ​បណ្ដាល​ឲ្យ​ឆាប់​ខូច​ថ្ម​ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ថាមពល​ថ្ម​ធ្លាក់​មិន​បាន​យូរ​ឬ​អាច​បណ្ដាល​ឲ្យ​ខូច​ទូរស័ព្ទ​ផង​ដែរ​។

ប្រភព ៖អត្ថបទដោយ ៖ Samrach


  • ត្រូវ​សន្សំ​សំចៃ​ថាមពល​ថ្ម​បែបណា​សម្រាប់​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជីវិតនិងសង្គម
Tags: