ស្ទើរ​មិន​ជឿ​ !​ KFC​អាច​បង្កើត​ថ្នាំ​លាប​ក្រចក​រស់​ជាតិ​សាច់​​មាន់​ដែល​អាច​ឲ្យ​អ្នក​ញុំ​និង​លិឍ​បាន​

វាជារឿងពិតដែលបានគេហទ័ព័រដ៏ល្បីមួយឈ្មោះ Time បានចុះផ្សាយពីរឿងនេះ ពោលគឺ ក្រុមហ៊ុនKFC ដែលយើងបានស្គាល់ថាតែងតែលក់មាន់បំពងនោះឥឡូវបានប្រកាសនឹងចាប់ផ្តើមចេញផ្សាយផលិតផលថ្មីរបស់ខ្លួនមួយ គឺ ថ្នាំលាបក្រចកដែលមានលក្ខណៈពិសេសគឺអាចញុំបានទៀតផង ក្នុងនោះមាន២រសជាតិគឺ រស់ជាតិដើមនិងរស់ជាតិហិរ ។

ស្ដាប់ទៅដូចជារឿងមិនគួរឲ្យជឿឬក៏ជាព័ត៌មានបោកប្រាស់ដែលសរសេរឲ្យតែមានអ្នកអានមែន ប៉ុន្តែវាគ្មានព័ត៌មានណាមួយដែលលើកឡើងថានេះជាព័ត៌មានបោកប្រាស់នោះទេ ផ្ទុយទៅវិញមានតែការទទួលស្គាល់ ពោលគឺ ភ្នាក់ងារផ្នែកពាណិជ្ជកម្មរបស់ Oligivy & Mather នៅហុងកុងបាននិយាយប្រាប់កាសែតNew York Times ថា “បាទ វាជារឿងពិតមែន” ។

KFCក៏បានពន្យល់ពីរប្រៀបប្រើប្រាស់របស់ថ្នាំលាបក្រចកមួយនេះផងដែរដោយលើកឡើងថា ៖ “លោកអ្នកគ្រាន់តែលាបវា ហើយទុកឲ្យស្ងួតដូចថ្នាំលាបធម្មតា បន្ទាប់មកលិឍហើយលិឍទៀតរហូតអស់” ហើយខាងក្រោមនេះជាវីដេអូស្តី ការពន្យល់ពីថ្នាំលាបKFCដ៏មិនគួរឲ្យជឿនៅហុងកុងផងដែរ ៖

គួរបញ្ជាក់ផងដែរ ថ្នាំលាបរសជាតិហិរត្រូវបានគេដាក់ពណ៍ក្រហមឆ្អៅ ឯថ្នាំលាបរសជាតិដើមមានពណ៍សាច់(ស្រដៀងសាច់មាន់)និងភ្លឺៗផងដែរ ហើយពិសេសជានេះទៀតនោះ គឺ ប្រជាជននៅហុងកុងអាចទៅសាកថ្នាំលាបទាំង២ប្រភេទនេះ រួចហើយជួយបោះឆ្នោតដើម្បីសម្រេចយកប្រភេទមួយណាដើម្បីឈានដល់ការផលិតសម្រាប់លក់តាមតម្រូវការតែម្តង ។

ខាងក្រោមនេះជា MV របស់KFCដើម្បីជាការសាទរនូវសមិទ្ធផលថ្មីរបស់ខ្លួនផងដែរ

ប្រែសម្រួលដោយ ៖ Mini Nano
ប្រភព ៖


  • ស្ទើរ​មិន​ជឿ​ !​ KFC​អាច​បង្កើត​ថ្នាំ​លាប​ក្រចក​រស់​ជាតិ​សាច់​​មាន់​ដែល​អាច​ឲ្យ​អ្នក​ញុំ​និង​លិឍ​បាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជីវិតនិងសង្គម
Tags: