តោះ​រៀន​ពី​របៀប​ធ្វើ​ទឹក​សណ្ដែក​ញ៉ាំ​ទាំង​អស់​គ្នា

ចំពោះ​ទឹក​សណ្ដែក​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​និង​ សម្រស់​ ហើយ​ក៏​មាន​លក់​យ៉ាង​ច្រើន​នៅ​តាម​ទីផ្សារ​ផង​ដែរ​ តែ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ពិសា​របស់​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង​ចូរ​សាកល្បង​ធ្វើ​សាកល​មើល​ ធានា​ថា​មាន​រស​ជាតិ​ឆ្ងាញ់​១០០​ភាគរយ​។

របៀប​ធ្វើ​ទឹក​សណ្ដែក​
គ្រឿង​ផ្សំ​ ៖
-សណ្ដែក​សៀង​១​គីឡូ​
-ទឹក​១០​លីត្រ​
-ស្ករ​១​គីឡូក្រាម​
-អំបិល​១​ស្លាប​ព្រា​កាហ្វេ​
របៀប​ធ្វើ​៖
១- យក​សណ្ដែក​សៀង​១​គីឡូ ត្រាំ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ចំនួន​បី​ម៉ោង​ រួច​ហើយ​ លាង​សំបក​ចេញ​ រួច​លាង​វា​អោយ​ស្អាត​។
២- យក​សណ្ដែក​សៀង​ដែល​លៀង​រួយ​ហើយ​ទៅ​កិន​ជាមួយ​ ទឹក​៣លីត្រ​ បន្ទាប់​មក​ទៀត​ច្រោះ​ ច្របាច់​យក​កាក​ចេញ​ យក​តែ​ទឹក​សណ្ដែក​សុទ្ធ​។
៣- យក​ទឹក​៧​លីត្រ​ទៀត​ មក​ថែម​ជាមួយ​នឹង​ទឹក​សណ្ដែក​សុទ្ធ​ ហើយ​ដាំ​អោយ​ពុះ​។
៤- ដាក់​ស្ករ​និង​អំបិល​ចូល​ អោយ​ពុះ​សព្វ​។
៥- ពិសា​ក្ដៅ​ៗក៏​បាន ត្រជាក់​ក៏​បាន​ តាម​ចំណូល​ចិត្ត។
៦- បើ​អ្នក​ចង់​ពិសា​ខាប់​ គួរ​កាត់​បន្ថយ​ចំនួន​ទឹក​។
៧- បើ​មិន​ចូលចិត្ត​ រស​ជាតិ​ផ្អែម​ខ្លាំង សូម​កាត់​បន្ថយ​ចំនួន​ស្ករ​។

សូម​ទស្សនា​វីដេអូ​ពី​របៀប​ធ្វើ​ទឹក​សណ្ដែក​


  • តោះ​រៀន​ពី​របៀប​ធ្វើ​ទឹក​សណ្ដែក​ញ៉ាំ​ទាំង​អស់​គ្នា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: