នគរបាល​និងមេព្រៃ ចាប់​ព្រានព្រៃ ៥ នាក់ ​នៅ​ស្រុក​ឱ​រ៉ា​ល់​

6 Videos


នគរបាលស្រុកឱរ៉ាល់ បានបើកប្រតិបត្តិការបង្ក្រាបក្រុមព្រានព្រៃចំនួន ៥ នាក់ ដែលតែងតែធ្វើសកម្មភាពបរបាញ់សត្វព្រៃយ៉ាងសកម្មនៅក្នុងស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ និង កន្លែងផ្សេងៗទៀតព្រមទាំងដកហូតឆ្អឹងសត្វបានមួយចំនួន ។

នគរបាល​និងមេព្រៃ ចាប់​ព្រានព្រៃ ៥ នាក់ ​នៅ​ស្រុក​ឱ​រ៉ា​ល់​

ក្នុងប្រតិបត្តិការនេះធ្វើឡើងតាំងពីវេលាម៉ោង ១១ យប់ថ្ងៃទី០៣ រហូតដល់ថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០១៦ នេះដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងអធិការដ្ឋានស្រុកឱរ៉ាល់ព្រមទាំងសហការជាមួយកម្លាំងមន្ត្រីដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ផងដែរ ។

នគរបាល​និងមេព្រៃ ចាប់​ព្រានព្រៃ ៥ នាក់ ​នៅ​ស្រុក​ឱ​រ៉ា​ល់​

ក្នុងប្រត្តិបតិការនេះកងកម្លាំងចាប់បានជនសង្ស័យចំនួន ៥ នាក់ ទី១-ឈ្មោះ វង់ វែង ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើស្រែ ទី២-ឈ្មោះលឹម ហាន ភេទប្រុស អាយុ ៣០ ឆ្នាំជាអ្នកធ្វើស្រែ ទី ៣-ឈ្មោះឡាយ លីម ភេទប្រុស អាយុ ៣៨ ឆ្នាំធ្វើស្រែ ទី ៤-ឈ្មោះ ប៊ុន រិទ្ធី ភេទប្រុស អាយុ ២៥ ឆ្នាំជាអ្នកធ្វើស្រែ(ពាក់កំណាត់ក្រហមក្រមៅ)និង ទី៥-ឈ្មោះ ធូ ធីម ភេទប្រុស អាយុ ៣០ ឆ្នាំ ជាអ្នកធ្វើស្រែ ទាំង ៥ នាក់រស់នៅភូមិដក់.ព ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតកាំភ្លើង AK ស្វ័យបត់មួយដើម លេខ ៤៧១២ គ្រាប់ ៤១ គ្រាប់ អាវុធច្នៃ ១ ដើមគ្រាប់ កង់ ២ ប្រអប់ ដែកកាត់ ១ ប្រអប់ រំសេវផ្ទុះ ២ ប្រអប់ ព្រមទាំឆ្អឹង និង ស្បែកសត្វប្រើសឆ្អើររួច ៧ គីឡូក្រាមនិងម៉ូតូម៉ាកវ៉េវ ៥ គ្រឿង សម្រាប់ធ្វើសកម្មភាព ៕ សុថាត់