គួរញុំាអាហារប្រភេទណាដើម្បីសុខភាព

ទាក់ទង​ ទៅនឹង​ការទទួល​ទាន​អាហារ​អ្នក​គួរតែ​គិត​ទៅដល់​សុខភាព​ផងថា​តើ​អាហារ ដែល​យើង​ទទួលទានវា​មានគុណ​វិបត្តិ ឬ​គុណសម្បត្តិ​យ៉ាង ណា​?​ហេតុនេះ​ដើម្បី​ញ៉ាំ​អាហារ​ឱ្យមាន​សុភាព ល្អ រឹងមាំ មិន​បង្កឱ្យមាន​ជំងឺ​ត​ង្កា​ត់ និង​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ល្អ​យើង នឹង​នាំយក​តិច​និ​ច​ប្រាំមួយ​ចំណុច​ដើម្បី​ចែករំលែក​ជូន ដល់​ប្រិយមិត្ត​ជាទី​ស្រឡាញ់​ដូចតទៅ​៖
១.​ទទួលទាន​បាយ​ជា​អាហារ​គោល​ឆ្លាស់គ្នា​ជាមួយ​អាហារ​ប្រភេទ​ម្សៅ ពោលគឺ​ត្រូវ​ទទួល​ឱ្យ​បានជា​ទម្លាប់និង​ទទួលទាន​បាយ​អង្ករសម្រូប​ឲ្យ​ញឹកញយ ដែលមាន​វីតាមីន សារធាតុ​រ៉ែ ហើយ​គួរតែ​ទទួលទាន​ឆ្លាស់គ្នា​ជាមួយ​អាហារ​ប្រភេទ​ម្សៅដូចជា គុយទាវ នី​បញ្ចុកម្តងម្កាល ពីព្រោះ​អាហារ​ប្រភេទ​ម្សៅ​មាន​ជាតិ​កាក​សរសៃ​តិចជាង​បាយ​។​
២. អ្នក​គួរ​ទទួលទាន​បន្លែផ្លែឈើ​ជាប្រចាំ ពីព្រោះ​បន្លែ​ផ្លែឈើ​មាន​សារធាតុ​សំខាន់ៗ​ជាច្រើន​ប្រភេទ​ដូចជាវីតាមីន រ៉ែ​ធាតុនិង​កាក​សរសៃ ហើយ​ថែមទាំង​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​ដែល​ជួយ​ឱ្យមាន​រ៉ាឌីកាល់ សេរី​បំផ្លាញ​ជាលិកា និង​ជញ្ជាំង​កោសិកា​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ​ទៀតផង​។​
៣. ត្រូវ​ទទួលទាន​ត្រីសាច់សត្វ​មិនជា​ប់​ខ្លាញ់ និង​សណ្តែក​គ្រាប់​ស្ងួត​ជាប្រចាំ ពីព្រោះ​វា​សុទ្ធតែជា​អាហារ​ដែលមាន​ប្រូតេអ៊ីន​ផ្តល់​ប្រយោជន៍​ចំពោះ​រាងកាយ ប្រសិនបើ​យើង​ទទួលទាន​ក្នុង​កម្រិត​មួយ​សមល្មមមិន​ច្រើនពេក ឬក៏​តិច​ជ្រុល​នោះ​។​
៤.អ្នក​គួរ​ចៀសវាង​ទទួលទាន​អាហារ​ណា​ដែលមាន​ជាតិ​ផ្អែម​ខ្លាំង និង​ប្រៃ​ជ្រុលពីព្រោះ​អាហារ​ទាំងនេះ​គឺជា​មូលហេតុ​នៃ​ការ​កើតរោគ​ធាត់ និង​រោគ​លើសឈាម​។​
៥.ត្រូវ​ទទួលទាន​អាហារ​ដែលមាន​អនាម័យ​ដែល​អាច​ជឿ​ទុកចិត្តបាន​ថា គ្មាន​មេរោគមក​រំខាន​សុខភាព​រាងកាយ​របស់​យើង​។​
៦.គួរ​កាត់បន្ថយ​នូវ​ការផឹក​ប្រភេទ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ច្រើន ពីព្រោះ​វា​ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ ធ្វើការ​ចុះខ្សោយ​បង្កឱ្យមាន​បញ្ហា​ខ្វះ​ស្មារតី និង​បង្ក​ជា​បញ្ហា​ជំងឺ​ច្រើន​ទឿ​ត​ដូចជា​ក្រិន​ថ្លើមក្រពះ គ្រោះ​ក្នុង​តំរងនោមដែល​ប៉ះពាល់​ដល់​សុភាព​យ៉ាងខ្លាំង​៕

ប្រភព៖ iknow

  • គួរញុំាអាហារប្រភេទណាដើម្បីសុខភាព已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: