Riyad Mahrez ៖ ខ្ញុំ​បាន​បង្ហាញ​ហើយ​ថា​ខ្ញុំ​ពិត​សាក​សម​លេង​នៅ​ Premier League

ថ្មីៗនេះខ្សែបម្រើដ៏ឆ្នើមរបស់ក្លឹប Leicester City គឺកីឡាករ Riyad Mahrez បានរំលឹកថាខ្លួនធ្លាប់ត្រូវមនុស្សមួយចំនួនថារូបគេមិនសាកសមលេងនៅ Premier League ទេ តែពេលនេះគេបានបង្ហាញថាអ្នកទាំងនោះគិតខុស ។

ដោយ Riyad បាននិយាយប្រាប់ The Guardian ថា « មនុស្សជាច្រើនបានប្រាប់ខ្ញុំថា Riyad អ្នកមិនសមលេងនៅ Premier League ទេព្រោះនៅទីនោះគឺជាកន្លែងដែលប្រកួតប្រជែងដ៏ខ្លាំង ពួកគេប្រាប់ថាខ្ញុំមានរាងស្គមណាស់ងាយនឹងគេប៉ះឲ្យដួល ពួកគេប្រាប់ទៀតថាខ្ញុំមានតិចនិកញាក់បាល់ល្អប៉ុន្តែកាយសម្បទាមិនរឹងមាំដូចនេះគួរទៅលេងនៅអេស្ប៉ាញវិញប្រសើរជាង » ។

Riyad បន្តថា « តែយ៉ាងណាឥឡូវនេះខ្ញុំគិតថាខ្ញុំធ្វើបានល្អហើយនៅទីនេះ ខ្ញុំគិតថាអ្នកទាំងនោះក៏គិតដូចនេះដែរ ហើយពេលនេះខ្ញុំបានបង្ហាញហើយថាខ្ញុំពិតជាសាកសមលេងនៅ Premier League បើទោះជាខ្ញុំមិនមានកាយសម្បទារឹងមាំខ្លាំងក៏ដោយចុះ » ។

សូមបញ្ជាក់ថាកីឡាករ Riyad អាចរាប់ថាជាកីឡាករដ៏លេចធ្លោមួយរូបនៅក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះដោយគេបានស៊ុតបញ្ចូលទីចំនួន១៧គ្រាប់ និង Assist ចំនួន១១ ក្នុងការបង្ហាញខ្លួនចំនួន៣៥ប្រកួតឲ្យក្លឹប Leicester City ។

ប្រភព ៖  
ប្រែសម្រួល ៖ វិចទ័រ


  • Riyad Mahrez ៖ ខ្ញុំ​បាន​បង្ហាញ​ហើយ​ថា​ខ្ញុំ​ពិត​សាក​សម​លេង​នៅ​ Premier League已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា
Tags: