អច្ឆរិយវត្ថុ​មួយ ក្នុងចំណោម៧ នៃ​អាណាចក្រ​បុរាណ​ក្រិច នឹង​ចាប់​បដិសន្ធិ​សារ​ជា​ថ្មី

ក្រោមគំនិតផ្ដួចផ្ដើម របស់​ស្ថាបត្យករ​វ័យក្មេង មកពី ប្រទេស ក្រិច អេស្ប៉ាញ​ អ៊ីតាលី និង​ចក្រភព​អង់គ្លេស បានញ៉ាំង​ឲ្យ​ឈានដល់ មាន​គម្រោង​សាងសង់នូវ រូបសំណាក់ដ៏មហិមា “Colossus of Rhodes”។ ស្ថាបត្យកម្មនេះ រៀបចំឡើង​ក្នុង​គោលបំណង ចង់ឲ្យ​ អច្ឆរិយ​វត្ថុ​មួយ ក្នុង​ចំណោម ៧ នៃ​សម័យកាលបុរាណ លេចចេញជារូបរាងសារជាថ្មី។

​គម្រោង “Colossus of Rhodes” នេះ នឹង​ចាប់បដិសន្ធិឡើងវិញនៅទីតាំងចាស់​របស់ខ្លួន ដែលធ្លាប់​តាំង​នៅ​កាលពីជាង​២សតវត្សន៍មុន គឺនៅ​ក្នុងទីក្រុងបុរាណ Rhodes នៃ​ក្រិច។ មហាសំណង់ដ៏អស្ចារ្យ Colossus of Rhodes ពី​បុរាណ ត្រូវបាន​សាងសង់តាំងពី ២៨០ឆ្នាំ មុនគ.ស មកម៉្លេះ តែជាអកុសល​វាត្រូវបាន​បំផ្លាញ​ដោយ​គ្រោះ​រំជួយ​ដី។ ជាមួយនឹង​បច្ចេកទេស​ស្តង់ដារ​ថ្មីប្រចាំ សតវត្សន៍ទី២១ សំណង់​នេះ​នឹង​ត្រូវបាន​កើត​មាន​សារជាថ្មី ហើយនឹងត្រូវសាងសង់ឲ្យកាន់តែធំ និងមហិមាជាងមុនទៅទៀត។

ខាងក្រោមជា​វីដេអូដែលបង្ហាញពី​ប្លង់ គម្រោង នៃស្ថាបត្យកម្ម បែបបុរាណ និង​ទំនើបថ្មីនេះ

ដោយ៖ NEA
ប្រភព៖​ colossusrhodes.com


  • អច្ឆរិយវត្ថុ​មួយ ក្នុងចំណោម៧ នៃ​អាណាចក្រ​បុរាណ​ក្រិច នឹង​ចាប់​បដិសន្ធិ​សារ​ជា​ថ្មី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: