Walcott រំពឹង​ថា​អង់គ្លេស​អាច​ឈ្នះ​ Euro 2016

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​កីឡាករ​ Theo Walcott ដែល​កំពុង​លេង​ឲ្យ​ក្លឹប​ Arsenal បាន​រំពឹង​ថា​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​របស់​គេ​អាច​ឈ្នះ​ Euro 2016 ។

កីឡាករ​ Walcott និយាយ​បែប​នេះ​ស្រប​ពេល​ដែល​ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro ក្នុង​ពូល​E ​៧​ប្រកួត​កន្លង​មក​ក្រុម​អង់គ្លេស​ឈ្នះ​ទាំង​៧​ប្រកួត​ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​៣​ប្រកួត​ប៉ុនោះ​ ។

ដោយ​កីឡាករ​ Walcott បាន​និយាយ​ថា​ « ខ្ញុំ​គិត​ថា​ក្រុម​របស់​យើង​ជា​ក្រុម​ដ៏​ខ្លាំង​ ក្រុម​របស់​យើង​កំពុង​តែ​រីក​ចម្រើន​ជា​លំដាប់​ ហើយ​នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួក​យើង​និង​ធ្វើ​បាន​ល្អ​ » ។

កីឡាករ​ Walcott បាន​បន្ថែម​ « កីឡាករ​របស់​ពួក​យើង​លេង​នៅ​ក្នុង​ League កំពូល​របស់​ពិភព​លោក​ ហើយ​ពួក​យើង​អភិវឌ្ឍ​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ ។ ខ្ញុំ​ជឿ​ជាក់​ថា​ពួក​យើង​និង​អាច​ឈ្នះ​ពាន​រង្វាន់​ Euro 2016 ហើយ​ខ្ញុំ​ប្រាកដ​ថា​ពួក​យើង​អាច​ធ្វើ​បាន​ » ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Walcott រំពឹង​ថា​អង់គ្លេស​អាច​ឈ្នះ​ Euro 2016已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: