គន្លឹះ​ក្នុង​ការ​លួច​ដេក​ក្នុង​ថ្នាក់​ដ៏​ជោគ​ជ័យ​ (លោក​គ្រូ​ អ្នក​គ្រូ​ ​​​ហាម​អាន​​)

ការ​សម្ងំ​​គេង ឬ សម្រាក​​មួយ​ភ្លែត​ក្នុង​ថ្នាក់​មិន​មាន​ន័យ​ថា​ គ្រប់​គ្នា​​សុទ្ធ​​តែ​ជា​សិស្ស​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ម៉ោង​រៀន ឬ មិន​គោរព​លោក​គ្រូ​អ្នក​គ្រូ​​នោះ​ទេ​​ បើ​ទោះ​បី​ការ​សម្ងំ​សម្រាក​បន្តិច​ក្នុង​ម៉ោង​រៀន​នោះ​​ វា​ពិត​ជា​ខុស​ ហើយ​ភាគ​ច្រើន​មក​ពី​កត្តា​សិស្ស​និស្សិត​ខ្លួន​ឯង​ផ្ទាល់​ក៏​ពិត​មែន​​ តែ​ជួន​កាល​១​ភាគ​ដ៏​តូច​ក៏​​អាច​មក​ពី​មេរៀន​នោះ​ពិបាក​យល់​ខ្លាំង​ ច្រើន​ហួស ឬ ការ​បង្រៀន​របស់​លោក​គ្រូ​ អ្នកគ្រូ​ មិន​សូវ​អំណោយ​ផល​ដល់​ទឹក​ចិត្ត​សិស្ស​និស្សិត​អោយ​ខំ​ផ្ដោត​អារម្មណ៍​ ។

ដូច្នោះ​ខាង​ក្រោម​នេះ​ ជា​គន្លឹះ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ទុក​ប្រើ​ប្រាស់​ ពេល​ដែល​អ្នក​មិន​អាច​ទប់​អារម្មណ៍​ងងុយ​គេង​បាន​ ហើយ​ចង់​សម្រាក​ប៉ុន្មាន​នាទី​ ក្នុង​ម៉ោង​រៀន​ ។

​បញ្ជាក់ ៖ យើង​មិន​គាំ​ទ្រ​ការ​លួច​ដេក​ក្នុង​ថ្នាក់​រហូត​​នោះ​​ទេ​ តែ​ពួក​យើង​គ្រាន់​តែ​ចង់​ចែក​ចាយ​នូវ​​ដំណោះស្រាយ​មួយ​ល្អ​សម្រាប់​អ្នក​ត្រូវ​ការ​សម្ងំ​សម្រាក​ ៣​-៤​​ នាទី​ ដោយ​មិន​អោយ​មាន​បញ្ហា​​ក្នុង​ថ្នាក់​ ព្រោះ​និស្សិត​ភាគ​ច្រើន​ គ្រាន់​តែ​ចង់​សម្រាក​១ភ្លាត​ដើម្បី​យក​កម្លាំង​ទុក​​​​រៀន​មេរៀន​​បន្ត​ទៀត​ ។

​១.ស្គាល់​ពី​​លោក​គ្រូ​អ្នក​គ្រូ​ជា​មុន​សិន​

គន្លឹះ​ក្នុង​ការ​លួច​ដេក​ក្នុង​ថ្នាក់​ដ៏​ជោគ​ជ័យ​ (លោក​គ្រូ​ អ្នក​គ្រូ​ ​​​ហាម​អាន​​)

អ្នក​ត្រូវ​ដឹង​ថា​លោក​គ្រូ​ អ្នក​គ្រូ​ ឬ សាស្ត្រាចារ្យ​ដែល​បង្រៀន​អ្នក​ម៉ោង​នេះ​ គាត់​មាន​ទម្លាប់​ដូចម្ដេច​ជា​មុន​សិន​ ។ តើ​គាត់​តែង​តែ​ឈរ​បង្រៀន​នៅ​ខាង​មុខ​ជិត​ក្ដារ​ខៀន​ ឬ Slide ឬ​ក៏​​គាត់​តែង​ដើរ​ទៅ​ដើរ​មក​ជិត​ៗ​សិស្ស ? ក្រោយ​មក​ខាង​ក្រោម​នេះ​ជា​គន្លឺះ​ផ្សេង​ដែល​អ្នក​អាច​ប្រើ​ប្រាស់បាន​

២.រក​កន្លែង​ដែល​គ្រូ​មិន​ចាប់​អារម្មណ៍​នឹង​សកម្មភាព​អ្នក ៖

គន្លឹះ​ក្នុង​ការ​លួច​ដេក​ក្នុង​ថ្នាក់​ដ៏​ជោគ​ជ័យ​ (លោក​គ្រូ​ អ្នក​គ្រូ​ ​​​ហាម​អាន​​)

ករណី​ដែល​លោក​គ្រូ​ អ្នក​គ្រូ​របស់​អ្នក​គាត់​ឈរ​បង្រៀន​នៅ​ខាង​មុខ​ ជា​ពិសេស​លោក​គ្រូ​សាស្ត្រាចារ្យ​ កម្រិត​សកលវិទ្យាល័យ​, អ្នក​អាច​ទៅ​រក​កន្លែង​ដែល​គាត់​មិន​សូវ​ងាក​ភ្នែក​ទៅ​មើល​ ដូច​ជា​តុ​នៅ​កៀន​ៗ​ ឬ តុ​ខាង​ដែល​គាត់​តែង​បែរ​ខ្នង​ដាក់​ ។

​​​​​៣.បង្កើត​របាំង​ជំនួយ​ ៖

របាំង​ដ៏​ល្អ​បំផុត​គឺ​ មាន​មិត្តភ័ក្ដិ​ដែល​មាន​កម្ពស់​ខ្ពស់​អង្គុយ​ពី​មុខ​ ។​ អ្នក​អាច​បន្ទាប​ខ្លួន​សម្ងំ​ ២ ៣​ នាទី​យ៉ាង​ងាយ​ស្រួល​​បើ​សិន​ជា​អ្នក​មាន​មិត្តភ័ក្ដិ​ខ្ពស់​អង្គុយ​មុខ​ តែ​បើ​សិន​ជា​មិន​មាន​អ្នក​អាច​យក​កាបូប​អ្នក​មក​បាំង​ជំនួស​ ឬ ធ្វើ​អោប​កាបូប​រួច​ងោក​ក្បាល​ចុះ​ក្រោម​សម្ងំ​គេង​បាន​ ។​

៤.ដាក់​ប៊ិច​និង​ឯកសារ​ជិត​ដៃ​បំផុត​

អ្នក​ត្រូវ​​រៀប​ចំ​របស់​ទាំង​នោះ​​ជិត​ដៃ​អ្នក​បំផុត​ ឬ​ បើ​អាច​អ្នក​គួរ​តែ​ធ្វើ​ពើ​ដូច​ជា​ កំពុង​សរសេរ​ឬ​កំពុង​មើល​ឯកសារ​ទាំង​នោះ​ ។

៥.ប្រើ​ដៃ​បាំង​ភ្នែក​​

អ្នក​អាច​យក​ដៃ​ទៅ​បាំង​ជុំវិញ​ភ្នែក​របស់​អ្នក​ដូច​​រូប​ខាង​លើ​ ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ជោគ​ជ័យ​ដែល​សិស្ស​ភាគ​ច្រើន​​តែង​អនុវត្ត​ ។

៦.​ធ្វើ​ជា​ជ្រុះ​របស់​នៅ​ចុង​តុ រួច​ធ្វើ​ជា​អោន​រើស​ឲ្យ​យូរ​ជាង​ធម្មតា ៖​

​៧.អោយ​មិត្តភក្តិ​ជួយ​​ ៖

អ្នក​ត្រូវ​ពឹង​មិត្តភក្តិ​អ្នក​អោយ​ជួយ​សង្កេត​មើល​អ្នក​គ្រូ​លោក​គ្រូ​​ គឺ​នៅ​ពេល​អ្នក​ពួក​គាត់​(លោក​គ្រូ ឬ សាស្ត្រាចារ្យ ) ងាក​មក​តំបន់​អ្នក​ មិត្តភក្តិ​ត្រូវ​ប្រាប់​អ្នក​ជា​ដំណឹង ដើម្បី​បង្ការ​កុំ​អោយ​ពួក​គាត់​ដឹង​ថា​អ្នក​កំពុង​តែ​លួច​សម្ងំ​ក្នុង​ម៉ោង​រៀន​ ៕

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ & &


  • គន្លឹះ​ក្នុង​ការ​លួច​ដេក​ក្នុង​ថ្នាក់​ដ៏​ជោគ​ជ័យ​ (លោក​គ្រូ​ អ្នក​គ្រូ​ ​​​ហាម​អាន​​)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: