ក្រសួង​វប្បធម៌​ចាប់ផ្តើម​អភិរក្ស​ស្ពាន​ទិព្វ​បុរាណ​ដ៏​វែង​ជាងគេ​បំផុត​នៅ​កម្ពុជា​

6 Videos

ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនសូវបានស្គាល់ស្ពានទិព្វឬគេហៅឈ្មោះមួយទៀតថា ជា ស្ពានទព័ជាស្ពានបុរាណដ៏វែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាតាំgពីសម័យបុរាណ ដែលដូនតាយើងបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះនោះទេ ។ ប៉ុន្តែដោយសារតែ ស្រុកស្ថិតក្នុងសង្គ្រាមហែកហួរដ៏យូរនោះទើបបណ្តាលឲ្យស្ពាននេះទ្រុឌទ្រោមមិនទាន់មានការអភិរក្សឱ្យបានល្អនៅឡើយ ពោលគឺគ្រាន់តែមើលការពារនិងថែទាំតែប៉ុណ្ណោះ ។

ក្រសួង​វប្បធម៌​ចាប់ផ្តើម​អភិរក្ស​ស្ពាន​ទិព្វ​បុរាណ​ដ៏​វែង​ជាងគេ​បំផុត​នៅ​កម្ពុជា​

ប៉ុន្តែពេលនេះដោយសារតែស្រុកមានសន្តិភាពពេញលេញទើបមានការយកចិត្តទុក ដាក់ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ឲ្យមានការចាប់ផ្តើមដំណើរការអភិរក្សនិងជួសជុលឡើងវិញនៅដើមខែឧសភា ឆ្នាំ២០១៦ នេះតទៅ ។

ក្រសួង​វប្បធម៌​ចាប់ផ្តើម​អភិរក្ស​ស្ពាន​ទិព្វ​បុរាណ​ដ៏​វែង​ជាងគេ​បំផុត​នៅ​កម្ពុជា​

ស្ពានទិព្វឬស្ពានទព័ដែលជាស្ពានបុរាណវែងជាងគេបង្អស់នៅកម្ពុជាមានទទឹង ១៦ ម៉ែត្រ បណ្តោយ ១៥១ ម៉ែត្រ បានកសាងឡើងនាចុងសតវត្សទី១២ ដើមសតវត្សរ៍ទី ១៣ ស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

ក្រសួង​វប្បធម៌​ចាប់ផ្តើម​អភិរក្ស​ស្ពាន​ទិព្វ​បុរាណ​ដ៏​វែង​ជាងគេ​បំផុត​នៅ​កម្ពុជា​

តាមការចេញផ្សាយនៅក្នុងគេហ៍ទំព័ររបស់ក្រសួងវប្បធម៌និងវិចិត្តសិល្បៈបានឲ្យដឹង ថា ដោយសារតែស្ពានរងនូវភាពទ្រុឌទ្រោមដោយសារភាពចំណាស់របស់វានោះ ទើបត្រូវបានមន្ត្រីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាប់ផ្តើមដំណើរការអភិរក្ស និងជួសជុលឡើងវិញចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ ។ ការអភិរក្ស ថែទាំនិងជួសជុលវាឡើងវិញនេះនឹងធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិបានស្គាល់ និងចូលទៅទស្សនាស្ពានបុរាណដែលវែងជាងគេនេះកាន់តែច្រើនឡើងៗថែមទៀត ៕ សុថាត់