MT UNT ៖ វា​គឺ​ជា​លើក​ដំបូង​ក្នុង​​ប្រវត្តិ​សាស្រ្ត​ដែលការ​ប្រកួត​​បែប​នេះ​មាន​អ្នក​គាំទ្រ​ច្រើន​ជាង 45000 នាក់

ក្រោយ​ពី​ការ​ប្រកួត​មិត្តភាព​​រវាង​ ​ K-Cement All Stars of Cambodia របស់​កម្ពុជា​ ជាមួយ​នឹង SCG Muangthong United របស់​ប្រទេសថៃ​​បាន​បញ្ចប់​ក្នុង​លទ្ធផល ៤ ទល់​នឹង​ ៣, ​ក្រុម​បាល់​ទាត់​ SCG Muangthong United (MTUNT) ក៏​បាន​បង្ហោះ​នូវ​លទ្ធ​ផល​នេះ​ទៅ​ក្នុង​ ​ទំព័រ Facebook ផ្លូវ​ការ​របស់​ខ្លួន។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ក្រៅ​លទ្ធផល​នៃ​ការ​ប្រកួត​ MTUNT ក៏​បាន​ភ្ជាប់​នូវ​ប្រយោគ 45000+ Fan History in the marking ! ដែល​មានន័យ​ថា​ ច្រើន​ជាង ៤៥០០០ នាក់​នៃ​ចំនួន​​អ្នក​គាំទ្រ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​គួរ​ឲ្យ​កត់​សម្គាល់។

ក្រុម​ជើង​ខ្លាំង​របស់​ថៃ​មួយ​នេះ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ជាមួយ​នឹង​វត្តមាន​នៃ​អ្នក​គាំទ្រ​ច្រើន​ជាង ៤៥០០០ នាក់​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​កត់​សំគាល់​​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ការ​ប្រកួត​មិត្ត​ភាព​បែប​នេះ៕​​​​

 

MTUTD: ASEAN TOUR 2016 UPDATE — ENGLISHSCG Muangthong United lost 4-3 in the first match of their ASEAN TOUR 2016, …

Posted by on 

អត្ថបទដោយ ៖ ជលស័យ

  • MT UNT ៖ វា​គឺ​ជា​លើក​ដំបូង​ក្នុង​​ប្រវត្តិ​សាស្រ្ត​ដែលការ​ប្រកួត​​បែប​នេះ​មាន​អ្នក​គាំទ្រ​ច្រើន​ជាង 45000 នាក់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: