Taeyoen របស់​ក្រុម​នារី​ Girls’ Generation ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​ចេញ​បទ​ថ្មី​របស់​នាង

កាលបរិច្ឆេទ​នៃ​ការ​ចេញ​ផ្សាយ​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង​ថា​ “Rain” របស់​ Taeyoen ត្រូវ​បាន​ប្រកាស​ថា​នឹង​​ចេញ​នៅ​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ។ វា​នឹង​ក្លាយ​ជា​ការ​ចេញ​ដំបូង​បង្អស់​​ពី​ឆានែល​តន្រ្តី​ថ្មី​​និង​ផ្លូវការ​របស់​ផលិតកម្ម SM Entertianment។

បទ​ចម្រៀង​របស់​នាង​នឹង​​ត្រូវ​បាន​ចាត់​ទុក​ជា​បទ​ដែល​ស៊ី​សង្វាក់​ជា​មួយ​នឹង​ចង្វាក់ Jazz ព្រម​ទាំង​អត្ថន័យ​នៃ​បទ​ចម្រៀង​ដែល​រៀប​រាប់​ពី​ការ​អនុស្សាវរីយ៍​នៃ​ស្នេហា​អតីត​ដែល​ទាក់​ទង​នឹង​ទឹក​ភ្លៀង។

​រូបភាព​មួយ​ចំនួន​ក៏​នឹង​ចេញ​ផ្សាយ​ផង​ដែរ ហើយ​រូប​ភាព​ខាង​លើ​នេះ​គឺ​រូប​របស់​នាង​ដែល​អង្គុយ​ស្រងេះស្រងោច​នៅ​លើ​សាឡុង។ មុខ​​ពេល​បទ​ចម្រៀង​នាង​ចេញ​ផ្សាយ ផ្នែក​ខ្លះ​នៃ​ចម្រៀង​របស់​នាង​នឹង​ត្រូវ​បង្ហាញ​​នៅ​ថ្ងៃ​ទី​៣០​​មករា​​ពេល​រសៀល​​ប៉ុស្តិ៍​ KBS។

ចូរ​រង់​ចាំ​តាម​ដាន​ការ​ចេញ​នូវ​បទ​ចម្រៀង​ពេញ​លេញ​របស់​នាង​នៅ​ថ្ងៃ​ទី២​កុម្ភៈ ទាំងអស់​គ្នា។

Taeyoen របស់​ក្រុម​នារី​ Girls’ Generation ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​ចេញ​បទ​ថ្មី​របស់​នាង

 

ប្រភពៈ ដោយៈ Gemini Fleta


  • Taeyoen របស់​ក្រុម​នារី​ Girls’ Generation ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​ចេញ​បទ​ថ្មី​របស់​នាង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:វីដេអូ
Tags: