She’s gone របស់​ ព្រាប សុវត្ថិ, តារា​ចម្រៀង​កូរ៉េ និង បុរស​ឥណ្ឌូនេស៊ី មួយ​ណា​ដែល​ពីរោះ​ជាង ?

She’s gone គឺ​ជា​បទ​ចម្រៀង​របស់​​ដ៏​ពេញ​និយម​មួយ​បទ​របស់​ក្រុម​​តន្រ្តី​រ៉ក​​ ក្នុង​​សហរដ្ឋអាមេរិក​មួយ​ដែល​មាន​ឈ្មោះថា Steelheart ឬ Red Alert ​ដែរ​បាន​ចេញ​តាំង​ពី​ឆ្នាំ ១៩៩១ មក​ម្ល៉េះ។

មក​ដល់​ពេល​នេះ​បទ​ចម្រៀង​មួយ​​បទ​នេះ​ នៅ​តែ​មាន​ការ​ពេញ​និយម​​​ ដោយ​មាន​តារា​ចម្រៀង និង​មនុស្ស​ជា​ច្រើន​ទៀត​បាន​យក​បទ​នេះ​មក​ Cover ។ ហើយ​សម្រាប់​ពេល​នេះ​ CAMBOMAG សូម​លើក​យក​ការ​ Cover របស់​មនុស្ស​ 3 នាក់​​មក​បង្ហាញ​ជូន​ប្រិយមិត្ត ដែល​ម្នាក់ គឺ​ជា​តារា​ចម្រៀង Lee Hyuk មក​ពី​ក្រុម NORAZO(កូរ៉េ) ម្នាក់​ទៀត​គឺ​ជា​បុរស​ជនជាតិឥណ្ឌូនេស៊ី​​ឈ្មោះ​ថា Denden Gonjalez ហើយ​សព្វ​ថ្ងៃ​គាត់​ក៏​ជា​តារា​ចម្រៀង​​ម្នាក់​ផង​ដែរ ចំណែក​ឯ​ម្នាក់​ចុង​ក្រោយ​លោក​អ្នក​ប្រាកដ​ជា​ស្គាល់​ច្បាស់ នោះ​គឺ លោក ព្រាប សុវត្ថិ តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា។​

តោះ​ស្តាប់​ទាំង​អស់​គ្នា​ទៅ​មើល ថា​តើ​នរណា​ដែល​ច្រៀង​ពីរោះ​ជាង ៖

Lady – She’s Gone ដោយ​លោក ព្រាប សុវត្ថិ

She’s Gone ដោយ​​តារា​ចម្រៀង Lee Hyuk មក​ពី​ក្រុម NORAZO

She’s Gone ដោយ​បុរស​ជនឥណ្ឌូនេស៊ី​ Denden Gonjalez​​

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG


  • She’s gone របស់​ ព្រាប សុវត្ថិ, តារា​ចម្រៀង​កូរ៉េ និង បុរស​ឥណ្ឌូនេស៊ី មួយ​ណា​ដែល​ពីរោះ​ជាង ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា
Tags: