ជឿ​អត់! បទ​មួយ​ណា​ក៏​ Rain ល្បី​កក្រើក​អាស៊ី​ដែរ

លោក Jung ji-Hoon ដែល​ប្រិយមិត្ត​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ស្គាល់​គាត់​និង​ឈ្មោះ​ក្នុង​អាជីវ​សិល្បៈ​ Rain នោះ​គឺ​បទ​ចម្រៀង​ដែល​លោក​បាន​ច្រៀង​មួយ​ណា​ក៏ដក​ជាប់​ក្នុង​ចិត្ត​អ្នក​គាំ​ទ្រ​ដែរ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា Rain បាន​ជាប់​ឈ្មោះ​ជា​តារា​កូរ៉េ​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់ Asia’s Most Influential Korean Artist ​ដែល​ធ្វើ​ឡើង​ក្នុង​កម្មវិធី China Music Awards ​នៅ​ទី​ក្រុង ម៉ាកាវ ។
តារា​ចម្រៀង​និង​សម្ដែង​មុខ​ស្រស់​ ប៉ិន​វោហារ​ Rain ​ទទួល​បាន​ពាន​រង្វាន់​ខាង​លើ​នេះ​ពី​ខាង CMA (China Music Awards) ​ដែល​ជា​កម្មវិធី​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​ចិន។ ហើយ​កាល​ពី​ឆ្នាំ​មុន រូប​គេ​ក៏​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ Most Influential International Artist ​ផង​ដែរ ដែល​កាល​នោះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី QQ Music Awards ​នៅ​ខេត្ត Shenzhen ​ប្រទេស​ចិន​ដូច​គ្នា។
បន្ទាប់​ពី​ទទួល​បាន​ពាន​ Asia’s Most Influential Korean Artist ​នេះ​ដែរ ​តារា​ចម្រៀង​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ ហើយ​ក៏​អរគុណ​ដល់​កម្មវិធី China Music Awards ​កាល​ពី​មេសា​ ២០១៥ កន្លង​ទៅ។

ឥឡូវ​ Cambomag នាំ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​ទៅ​ទស្សនា​ប៉ុន្មាន​បទ​ខាង​ក្រោម​នេះ៖
1. 30 Sexy

2. La Song

3. Hip Song

4. I’m Coming

5. Love song

ដោយ៖ ភក្រ្តា
ប្រភព៖ kpopstarz


  • ជឿ​អត់! បទ​មួយ​ណា​ក៏​ Rain ល្បី​កក្រើក​អាស៊ី​ដែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា
Tags: