ធ្លាប់​ដឹង​ឬ​អត់​ហ្នឹង​ថា បឹង​យក្ស​ឡោម​ជាប់​ជា​បឹង​ស្រស់​ស្អាត​បំផុត​ក្នុង​ចំណោម​បឹង​ស្រស់​ស្អាត​​ទាំង​ ១៥ ​នៅ​លើ​ពិភព​លោក​?

រូបថតដោយ Karl Dunajski (Flick)

បឹង​យក្សឡោម ក្នុង​ខេត្ត​រតនគិរី គឺ​ជា​បឹង​មួយ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ភ្នំ ហើយ​បាន​កកើត​ឡើង​ជា​ច្រើន​ទសវត្សរ៍​ណាស់​មក​ហើយ។ បឹង​ធម្មជាតិ​មួយ​នេះ​ជា តំបន់​ទេសចរណ៍​ដ៏​លេច​ធ្លោ​មួយ​ក្នុង​ខេត្ត​រតនគិរី និង​ជា​តំបន់​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​យ៉ាង​ច្រើន​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​នានា​។

កាល​ពី​ពេល​កន្លង​ទៅ​​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​គេហទំព័រ Earthporm បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បឹង​យក្ស​ឡោម ជាប់​ជា​បឹង​ដ៏​ស្រស់ស្អាត​ជាង​គេ​បំផុត​ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន ១៥ លើ​ពិភព​លោក។ ខាង​​ក្រោម​នេះ​​ជា​​ចំណាត់​ថ្នាក់​បឹង​ដ៏​ស្រស់​ស្អាត​ជាង​គេ​​ទាំង​១៥​​នៅ​លើ​ពិភពលោក៖

  1. បឹងយក្សឡោមស្ថិតនៅខេត្តរតនគិរីប្រទេសកម្ពុជា
  2. បឹង Mount Mazama សហរដ្ឋអាមេរិក
  3. បឹង Albertine Rift ស្ថិតនៅប្រទេស អាហ្វ្រិក
  4. បឹង Mount Pinabuto ស្ថិតនៅប្រទេស ហ្វ៊ីលីពីន
  5. បឹង Quilotoa ស្ថិតនៅប្រទេស អេក្វាទ័រ
  6. បឹង Kelimutu ស្ថិតនៅប្រទេស ឥណ្ឌា
  7. បឹង Heaven ស្ថិតនៅប្រទេស កូរ៉េខាងជើង
  8. បឹង Licancabur ស្ថិតនៅ ប្រទេសស៊ីលី
  9. បឹង Main Crater Lake at Vulcan Point ស្ថិតនៅប្រទេសហ្វ៊ីលីពីន
  10. បឹង Mount Katmai ស្ថិតនៅអាម៉េរិក
  11. បឹង Viti Geothermalស្ថិតនៅប្រទេស អុីស្លង់
  12. បឹង Kerib ស្ថិតនៅប្រទេស អុីស្លង់
  13. បឹង Deribaស្ថិតនៅប្រទេស ស៊ូដង់
  14. បឹង Mount Ruapehuស្ថិតនៅ ប្រទេសនូវែលសេឡង់
  15. បឹង Okama ស្ថិតនៅប្រទេសជប៉ុន។

ដោយ ៖ មេឃា


  • ធ្លាប់​ដឹង​ឬ​អត់​ហ្នឹង​ថា បឹង​យក្ស​ឡោម​ជាប់​ជា​បឹង​ស្រស់​ស្អាត​បំផុត​ក្នុង​ចំណោម​បឹង​ស្រស់​ស្អាត​​ទាំង​ ១៥ ​នៅ​លើ​ពិភព​លោក​?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: