ពិត​ជា​ល្អ​កម្រ​រក​បាន! បុរស​ម្នាក់​​​សុខ​ដោះ​អាវ​របស់​ខ្លួន​ឲ្យ​ទៅ​បុរស​អនាថា​ម្នាក់​​​

វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​បុរស​មាឌ​ធំ​ម្នាក់ បាន​ដោះ​អាវ​​របស់​ខ្លួន​ទៅ​ឲ្យ​បុរស​អនាថា​​ម្នាក់​ដែល​គ្មាន​អាវ​ នៅ​លើ​រថ​ភ្លើង​ក្រោម​ដី​មួយ​កន្លែង កំពុង​តែ​ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​​បាន​ធ្វើ​ការ​ចែក​រំលែក​។

នៅ​ក្នុង​វីដេអូ​នោះ​យើង​សង្កេត​ឃើញ​បុរស​មាឌ​ធំ​ម្នាក់​បាន​ដោះ​អាវ​យឺត​​របស់​ខ្លួន​​​ចេញ​នៅ​សល់​តែ​អាវ​វាល​ក្លៀក​ជាប់​នឹង​ខ្លួន​រួច​ដើរ​ចេញ​ពី​កៅ​អី​របស់​ខ្លួន​ ដើម្បី​​យក​អាវ​​យឺត​របស់​ខ្លួន​ប្រគល់​ទៅ​ឲ្យ​បុរស​ដែល​អនាថា​​ម្នាក់​ដែល​គ្មាន​អាវ​ដែល​អង្គុយ​នៅ​លើ​កៅ​អី​នៃ​រថ​ភ្លើង​ក្រោម​ដី​ជាមួយ​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គាត់​ក៏​បាន​ឲ្យ​មួក​មួយ​ថែម​ទៀត​ដើម្បី​ឲ្យ​បុរស​កម្សត់​ដែល​គ្មាន​ផ្ទះ​នោះ​កាន់​តែ​​​មាន​ភាព​កក់​ក្ដៅ។

ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖

អត្ថបទដោយ ៖ ជលស័យ

​​​


  • ពិត​ជា​ល្អ​កម្រ​រក​បាន! បុរស​ម្នាក់​​​សុខ​ដោះ​អាវ​របស់​ខ្លួន​ឲ្យ​ទៅ​បុរស​អនាថា​ម្នាក់​​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: