ក្រសួង​​​អប់រំ ​នឹង​ចាប់ផ្ដើម​ដំណើរការ​វាយតម្លៃ គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា

ក្រសួង​​​អប់រំ ​នឹង​ចាប់ផ្ដើម​ដំណើរការ​វាយតម្លៃ គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា

ភ្នំពេញ​ ៖ ​ គណៈកម្មាធិការ​ទទួលស្គាល់ គុណភាព​នៃ​ការអប់រំ​នៅ​កម្ពុជា នឹង​ចាប់ផ្តើម វាយតម្លៃ​គុណភាព​អប់រំ នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិ​ក្សា សាធារណៈ និង​ឯកជន​ទាំងអស់​ចាប់ពី ខែមិថុនា ឆ្នាំ​២០១៦​នេះ​តទៅ​។​

យោងតាម​លិខិត ដែល​ចុះហត្ថលេខា ដោយ​លោក ហង់ ជូន ណា​រ៉ុ​ន នៅ​ថ្ងៃទី ថ្ងៃទី​៥ ខែឧសភា​នេះ គណៈកម្មាធិការ​ទទួលស្គាល់ គុណភាព​ការអប់រំ​នៅ​កម្ពុជា បាន​ជូនដំណឹង ដល់ សកលវិទ្យាធិការ នាយក នាយិកា នៃ​ឧ​ត្ត​ម គ្រឹះស្ថានសិក្សា ទាំងអស់ ឲ្យ​បានដឹងថា គណៈកម្មាធិការ​ទទួលស្គាល់ គុណភាព​នៃ​ការ​អប់រំ នៅ​កម្ពុជា នឹង​ចាប់ផ្តើម ដំណើរការ​វាយតម្លៃ គុណភាព​អប់រំ នៃ​ការ​បណ្តុះបណ្តាល​របស់ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា ទាំង​សាធារណ: និង​ឯកជន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ការវាយតម្លៃ​នេះ គឺ​អនុវត្ត​ឲ្យ​ស្របតាម​សៀវភៅ ណែនាំ ស្ដីពី​ដំណើរការ ទទួលស្គាល់ គុណភាព​អប់រំ សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិ​ក្សា ដោយ​ប្រើ​ស្តង់ដារ​ជាតិ និង​ក្រុម​មន្ត្រី​វាយ តម្លៃ អប់រំ​ឧត្តម​សិ​ក្សា។

គួរ​បញ្ជាក់​ថា សកលវិទ្យាធិការ នាយក នាយិកា នៃ​ឧ​ត្ត​ម គ្រឹះស្ថានសិក្សា ទាំងអស់​ត្រូវ​រៀបចំ​របាយការណ៍ ស្វ័យ​វាយតម្លៃ​បញ្ជូនទៅ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ទទួលស្គាល់ គុណភាព​ការអប់រំ​នៅ​កម្ពុជា៕