ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​ លាយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​មួយ​ខ្នង

ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​ លាយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​មួយ​ខ្នង



តាកែវ​ ៖​ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​០៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​ នៅ​មូលដ្ឋាន​ស្រុក​ត្រាំកក់​ទាំងមូល​មាន​ភ្លៀង​មួយ​មេ​ធំ​ ដោយ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​ផងដែរ។

បើតាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​​៦​នេះ​បាន​ស្រោចស្រព​ចំនួន​១២​ឃុំ ក្នុង​ចំណោម​១៥​ឃុំ និង​បាន​បោក​បក់​ប៉ះ​ផ្ទះ​ប្រជាជន​មួយ​ខ្នង​នៅ​ភូមិ​គោក​រវាង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ មាន​បណ្តោយ​០៥​ម៉ែត្រ គុណ​នឹង​ទទឹក​០៤​ម៉ែត្រ ​ត្រូវ​រលំ​ទាំងស្រុង។ ចំពោះ​ម្ចាស់ផ្ទះ​ ដែល​រងគ្រោះ​ឈ្មោះ រៀម ហេង ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ​ជា​ប្តី ឯ​ប្រពន្ធ​ឈ្មោះ ង៉ែត ចន្ថា អាយុ​៤៨ មិនមាន​គ្រោះ​ដល់​រាងកាយ​នោះទេ៕