ឧក្រិដ្ឋជន​ព្រៃឈើ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​គម្រប​មាត់​អូ និង​រុករាន​ដី​ព្រៃ​ ដោយ​ខុសច្បាប់

ឧក្រិដ្ឋជន​ព្រៃឈើ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​គម្រប​មាត់​អូ និង​រុករាន​ដី​ព្រៃ​ ដោយ​ខុសច្បាប់

កំពង់ធំ ​៖​ លោក​សុខ​ណា ត្រូវ​បាន​គេ​ដឹង​ថា ជា​ឈ្មួញ​ដីធ្លី ​ឃុបឃិត​ជាមួយ​ជំនាញ​កាប់​បំផ្លាញ​គម្រប​ព្រៃឈើ ​របស់​រដ្ឋ​​យក​មក​ធ្វើជា​កម្ម​សិទ្ធិ​ ទុក​សម្រាប់​ការ​លក់​ឲ្យ​ឈ្មួញ​បន្ត មិន​តែប៉ុណ្ណោះ​ព្រៃឈើ​ដែល​ពោរពេញ​ទៅ​ដោយ​ពណ៌​បៃតង ត្រូវ​បាន​លោក​សុខ​ណា ​​​ជួល​ឲ្យ​ប្រជាពលរដ្ឋ កាប់​បំផ្លាញ​ដើម្បី​យក​ឈើ​ទាំង​នោះ​មក​ធ្វើ​ជា​អុស ​ដឹក​ធ្វើ​អាជីវកម្ម ដោយ​មិន​ញញើត​ច្បាប់​សូម្បីតែ​បន្តិច ក្នុង​ទឹកដី​ឃុំ​បឹង​ស្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ​ បាន​បញ្ជាក់​ថា លោក​សុខ​ណា មាន​ខ្នងបង្អែក​ជា​មេព្រៃ និង​ជាប់​សាច់ឈាម នឹង​គ្នា​ ទើប​លោក​​​​ឆ្លៀត​ឱកាស​ទាំងនេះ ធ្វើ​សកម្មភាព​រុករាន​​​ដី​ព្រៃ​របស់​រដ្ឋ ​តាម​គម្រប​ដងអូរ។ ព្រៃ​នេះ​​ត្រូវ​បាន​ក្រសួងបរិស្ថាន ​​កំណត់​ឲ្យ​រក្សាទុក តែ​បែរ​ជា​លោក មេព្រៃ​ឃុំ ក្រយា លោក សុទ្ធ​ម៉ា​រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម និង​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បណ្ដែតបណ្ដោយ​ឲ្យ​បុគ្គល​រូប​នេះ ធ្វើ​សកម្មភាព​ស្រេច​តែ​ចិត្ត​ទៅវិញ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ ចោទប្រកាន់​ថា លោក​សុខ​ណា និង​លោក​ហេង ទ្រី ដែល​ជា​ដៃស្តាំ​របស់​លោក តិ​ប ញាតា និង​ជា​មេការ​សំខាន់​ខាង​រំលោភ​ដីធ្លី ​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ ផ្តួល​រលំ​ដីព្រៃ​ដងអូរ នេះ លោក​សុខ​ណា​បាន ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ដីព្រៃ​នៅតាម​ដងអូរ​នោះ គឺ​ប្រជាពលរដ្ឋ​នាំគ្នា​រុករាន​ទេ ចំណែក​លោក​គ្រាន់តែ​មក​បោសសំអាត​តាម​ក្រោយ​តែប៉ុណ្ណោះ ដើម្បី​រាប​ដី​ឲ្យ​ល្អ​សម្រាប់​ប្រើប្រាស់​ដី ទៅ​ថ្ងៃក្រោយ របស់​មេព្រៃ​។​

លោក ឈាង មាលា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយៀ បាន​ឲ្យ​ដឹងថា ដី​មាត់​អូរ​ ត្រូវ​អ្នកភូមិ​មក​កាប់ឆ្ការ រុក​រាន នូវ​ដី​គម្រប​ព្រៃ​មាត់​អូ ស្ថិតនៅ​អូ​រូង ភូមិ​ថ្មសំលៀង ស្រុក​សន្ទុក ខេត្តកំពង់ធំ។ ដូច្នេះ​ហើយ​ទើប​លោក​នាយ​ខណ្ឌ​​ បាន​ដកហូត​មកវិញ ហើយ​ឲ្យ​គេ​យក​គ្រឿងចក្រ​មក​សំអាត​ដី ដើម្បី​រក្សា​ដី​នេះ​ ទុក​ធ្វើជា​ថ្នាល​បណ្ដុះ​កូនឈើ ទៅ​ថ្ងៃ​ខាងមុខ។

ការលើកឡើង​នូវ​ចម្លើយ​យ៉ាងខ្លី​បែបនេះ ត្រូវបាន​មហាជន​មាន​ចម្ងល់​យ៉ាងខ្លាំង ថា​ដើម្បី​ឈើ​ធំៗ មាន​អាយុ ៥០ ទៅ​៦០​ឆ្នាំ ហេតុអ្វី​បានជា​មិន​រក្សាទុក បែរ​ជា​នាំ​គ្រឿងចក្រ​ទៅ​ឈូស​ផ្តួលរំលំ​ចោល រាប់ពាន់​ដើម​ទៅវិញ និង​ហេតុអ្វី​បានជា​មិន​រក្សា​ព្រៃឈើ និង​ដើមឈើ​ដែល​មាន​ស្រាប់ ចាំបាច់​អី​កាប់​ផ្តួល​ដើម​ធំ ដើម​ដើម​តូច​ទៅវិញ។ ​ទោះជា​ជំនាញ​លើកឡើង​បែបនេះ​ក៏ដោយ ក៏ត្រូវ​បាន​គេ​ដឹងថា ដី​នៅក្បែរ​ថ្នល់​ជាប់មាត់​អូរ​ទាំងនេះ​កំពុងតែ​ត្រូវ​ថ្លៃ​គ្នា​បាត់​ទៅ​ហើយ ម្យ៉ាងទៀត​ទីតាំង​ដី​នេះ​នៅ​ចុង​ច្រមុះ​របស់​សមត្ថកិច្ច​មេព្រៃ ហេតុអ្វី​បានជា ឲ្យ​មាន​ការ​រុក​រាន៕