ក្រុមហ៊ុន​ RMA Cambodia សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ Jaguar និង​ Land Rover ថ្មី​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី 24 កក្កដា ឆ្នាំ 2015 ក្រុមហ៊ុន​ RMA Cambodia ដែល​ជា​ក្រុមហ៊ុន​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការចែក​ចាយ​ផ្ដាច់​មុខ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Jaguar និង Land Rover ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ពិធី​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សី ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​ ឯកឧត្ដម ឆាន់ វឌ្ឍនៈ អនុ​រដ្ឋ​លេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ថ្លែង​ទៅ​កាន់​ភ្ញៀវ​កិត្តិយស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​សម្ពោធន៍​អគារ​តាំង​លក់​រថយន្ត​ Jaguar និង Land Rover នេះ​ ឯកឧត្ដម​ ឆាន់ វឌ្ឍនៈ បាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាងសង់​អគារ​តាំង​លក់​រថយន្ត​ខ្នាត​អន្តរជាតិ​របស់​ក្រុមហ៊ុន​ RMA Cambodia នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដោយ​ផ្អែក​ទៅ​លើ​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា​ ការ​កើន​ឡើង​នៃ​មនុស្ស​ដែល​មាន​ចំណាប់​​អារម្មណ៍​​មក​លើ​ម៉ាក​រថយន្ត​ល្បីៗ​ កាន់​តែ​ច្រើន​ឡើង​ៗ ដែល​ជា​កត្តា​ជំរុញ​អំណាច​នៃ​ការ​ទិញ​រថយន្ត​របស់​ពួក​គេ​កាន់​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​។

អគារ​តាំង​លក់​រថយន្ត​ខ្នាត​ពិភព​លោក​របស់​ក្រុមហ៊ុន RMA Cambodia រួមមាន​ផ្នែក​សេវាកម្ម និង​ផ្គត់ផ្គង់​នូវ​គ្រឿង​បន្លាស់​រថយន្ត​ ដែល​មាន​កន្លែង​តាំង​លក់​រថយន្ត​ចំនួន 8 និង​រោង​ជាង​ចំនួន​ 9 ជាមួយ​នឹង​អ្នក​ជំនាញ​ជួសជុល​រថយន្ត​ជា​ច្រើន​រូប​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សំណាក់​រោង​ចក្រ​ផលិត​រថយន្ត​។ គ្រប់​អតិថិជន​ដែល​បាន​ជាវ​រថយន្ត​ Jaguar និង Land Rover របស់​ក្រុមហ៊ុន ​RMA Cambodia សុទ្ធ​តែ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នៃ​ការ​ធានា​រយៈពេល​បី​ឆ្នាំ ឬ​គិត​ត្រឹម​រយៈ​ចម្ងាយ​បើក​បរ​ 10ម៉ឺន​គីឡូ​ម៉ែត្រ។

លោក ម៉ាក​ ធើនិន ជា​អគ្គ​នាយក​ ក្រុមហ៊ុន​ Guava International បាន​មាន​ប្រសាសន៍​​ថា

ជា​ការ​ពិត​ណាស់​ អគារ​តាំង​លក់​រថយន្ត​ថ្មី​ ដ៏​អស្ចារ្យ​មួយ​នេះ​ ពិត​ជា​ស្រប​ទៅ​តាម​ស្តង់​ដា​អន្តរជាតិ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​ Jaguar Land Rover សម្រាប់​អ្នក​ចែក​ចាយ​រថយន្ត​របស់​យើង​នៅ​​ទូទាំង​ពិភពលោក។

ក្នុង​ពិធី​បើក​សម្ភោធន៍​នេះ​ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ភារធារី​នៃ​ឯកអគ្គរាជទូត​អង់គ្លេស​ រួម​ជា​មួយ​​ឥស្សរ​ជន និង​ភ្ញៀវ​កិត្តិយស​នានា​ ជាង 200 រូប​ ដែល​បាន​សម្ដែង​នូវ​ការ​ស្ងើច​សរសើរ​ក៏​ដូចជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អគារ​តាំង​លក់​រថយន្ត​ថ្មី​មួយ​នេះ។

លោកស្រី បណ្ឌិត ប្រាយយូនី ម៉ាត់ធូ ជា​ភារធារី​នៃ​ឯកអគ្គរាជទូត​អង់គ្លេស ក៏​បាន​ធ្វើ​ការ​អបអរ​សាទរ​ចំពោះ​ក្រុមហ៊ុន RMA Cambodia ក្នុង​ការ​សម្ភោធន៍​អគារ​តាំង​លក់​រថយន្ត​ Jaguar និង Land Rover នា​ពេល​នោះ​ផង​ដែរ។

លោក ងន​ ស៊ាំង ក៏​បាន​បន្ថែម​ថា​

ខ្ញុំ​ជឿ​ជាក់​ថា​នឹង​មាន​រថយន្ត​​​ម៉ាក Jaguar Land Rover និង Rang Rover ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​​នឹង​ធ្វើ​ចរាចរណ៍​កាន់​តែ​ ច្រើន​ឡើង​ៗ​នៅ​លើ​ដង​ផ្លូវ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន Jaguar Land Rover ត្រូវ​បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​ដែល​មាន​ភាព​ល្បី​ល្បាញ​ ជុំវិញ​ពិភព​លោក ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ភាពលំអិត​នៃ​គុណភាព​យ៉ាង​ផ្ចិតផ្ចង់​ គុណភាព​ល្អ​ជានិច្ច​ និង​ភាព​ជឿ​ជាក់​បាន។ ក្រុម​ហ៊ុន​ Jaguar ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ក្នុង​ការ​ផលិត​រថយន្ត​ដ៏​ស្រស់​ស្អាត ល្បឿន​លឿន និង​មាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​ប្រណិត​ភាព​ និង​ការ​ផ្ដល់​នូវ​ផាសុកភាព​ដល់​អ្នក​ប្រើប្រាស់។

ក្រុមហ៊ុន Jaguar Land Rover ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​អ្នក​ផលិត​យានយន្ត​ដែល​អាច​បើក​បរ​គ្រប់​ស្ថាន​ភាព​ផ្លូវ​ ដោយ​រួម​បញ្ចូល​នូវ​ប្រណីតភាព សុវត្ថិភាព និង​ភាព​គួរ​ឲ្យ​ជឿ​ជាក់ ជាមួយ​នឹង​សមត្ថភាព​ជា​ច្រើន​ទៀត​គ្មាន​គូរ​ប្រៀប៕​​​​​​​​​​​​

ដោយ ៖ ឌី
©ខេមបូមេក


  • ក្រុមហ៊ុន​ RMA Cambodia សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ Jaguar និង​ Land Rover ថ្មី​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជីវិតនិងសង្គម
Tags: