អត្ថប្រយោជន៍​ពី​គ្រាប់​ផ្លែ​ល្ហុង​ទុំ​ដែល​អ្នក​តែងតែ​មើល​រំលង

​នៅ​ពេល​ក្រោយ​ដែល​អ្នក​ទទួលទាន​ផ្លែ​ល្ហុង​សូម​កុំ​បោះ​ចោល​គ្រាប់​របស់​វា។ វា​ពិត​ជា​មាន​អត្ថប្រយោជន៍​យ៉ាង​អស្ចារ្យ​ដល់​សុខភាព ដោយ​អ្នក​គ្រាន់​តែ​ទំពារ​វា​អោយ​ម៉ដ្ឋ​តែ​វា​អាច​គគ្រាត​បន្តិច មាន​រសជាតិ​ល្វីង​តិចៗ​និង​រសជាតិ​ដូច​ម្រេច​តិចៗ​ដែរ។ អ្នកខ្លះ​ទទួលទាន​គ្រាប់​ល្ហុង​ជាមួយ​ទឹកដោះគោ​ឬ​ទឹកឃ្មុំ។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​បន្ទាប់​ពី​ទទួលទាន​គ្រាប់​ល្ហុង​ហើយ៖
១. បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ
អង់ស៊ីម​នៅ​ក្នុង​គ្រាប់​ល្ហុង​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ល្អៗ​យ៉ាង​ច្រើន​ដូច្នេះ​ហើយ​អនុញ្ញាត​អោយ​រាងកាយ​របស់​អ្នក​ស្រូប​យក​អត្ថប្រយោជន៍​របស់​វា​បាន​ពេញលេញ​ដោយ​ជួយ​ជួសជុល​និង​ពង្រឹង​សាច់ដុំ។
២. បញ្ចប់​ការ​រលាក​ផ្សេងៗ
ដូច​ទៅ​នឹង​អត្ថប្រយោជន៍​របស់​ផ្លែ​ល្ហុង​ដែរ គ្រាប់​ល្ហុង​ក៏​ផ្ទុក​លក្ខណៈ​សម្បត្តិ​ការ​ពារ​ការ​រលាក​បាន​យ៉ាង​ល្អ។ ការ​រលាក​គឺ​ជា​ស្ថានភាព​មួយ​ដែល​អ្នក​ពិត​ជា​ចង់​ជៀស​ចេញ​ឆ្ងាយ​និង​ការពារ​រឺ​មួយ​ក៏​បញ្ចប់​វា​ប្រសិន​បើ​អ្នក​មាន​ជំងឺ​រលាក​ទៅ​ហើយ។ ពី​ព្រោះ​វា​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​មាន​ជំងឺ​ដូចជា ជំងឺ​ខះ​ទឹក​សន្លាក់ ជំងឺ​ពុក​ឆ្អឹង ឡើង​ទំងន់ វិវឌ្ឍន៍​ទៅ​កាន់​ភាព​ចាស់​កាន់​តែ​លឿន ជំងឺ​ទឹកនោម​ផ្អែម​និង​សូម្បី​តែ​ជំងឺ​មហារីក។
៣. បញ្ឈប់​ជំងឺ​មហារីក
យោង​តាម​អ្នក​ជំនាញ​បាន​អោយ​ដឹង​ថា​នៅ​ក្នុង​គ្រាប់​ល្ហុង​មាន​សារធាតុIsothiocyanateដែល​មាន​តួនាទី​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក។ ហើយ​វា​ក៏​មាន​តួនាទី​ជួយ​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​ដុំ​សាច់​និង​កោសិកា​មហារីក។ ជា​រួម​មក​ការ​ប្រើប្រាស់​គ្រាប់​ល្ហុង​គឺ​មាន​ប្រសិទ្ធភាព​ទៅ​នឹង​ការ​បញ្ឈប់​ជំងឺ​មហារីក​ដូចជា មហារីក​គ្រាប់​ឈាម មហារីក​ក្រពេញ​ប្រូស្តាត មហារីក​ពោះវៀន មហារីក​សុដន់ និង មហារីក​សួត​ដែល​ជា​ហេតុ​ធ្វើ​អោយ​រីក​រាល​ដាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រៀង​កាយ។
៤. ជួយ​ព្យាបាល​ជំងឺ​ក្រិនថ្លើម
ការ​ទទួលទាន​គ្រាប់​ល្ហុង​អោយ​បាន​៥​ទៅ​៦​គ្រាប់​ដោយ​កិន​អោយ​ម៉ដ្ឋ​ជាមួយ​ទឹក​ក្រូចឆ្មារ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ព្យាបាល​ជំងឺ​ក្រិនថ្លើម។ ប្រសិន​បើ​អ្នក​មាន​ជំងឺ​ក្រិន​ថ្លើម អ្នក​គួរ​តែ​ទទួលទាន​ល្បាយ​នេះ​រាល់​ថ្ងៃ​អោយ​បាន​១​ខែ។
៥. ជា​អ្នក​ការពារ​តម្រង​នោម​កុំ​អោយ​ចុះ​ខ្សោយ
គ្រាប់​ល្ហុង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​តួនាទី​ធ្វើ​អោយ​ប្រព័ន្ធ​ដំណើរ​ការ​របស់​តម្រង​នោម​ប្រសើរ​ឡើង​និង​មាន​សុខភាព​ល្អ។ ដោយ​បន្ថែម​គ្រាប់​ល្ហុង​ទៅ​ក្នុង​អាហារ​ដែល​អ្នក​ទទួល​ទាន​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បណ្តេញ​ជាតិពុល​ពី​តម្រង​នោម។
៦. ប្រឆាំង​នឹង​មេរោគ
តើ​អ្នក​ដឹង​ទេ​ថា​គ្រាប់​ល្ហុង​មាន​តួនាទី​សម្លាប់​បាក់តេរី​និង​វីរុស​ផ្សេងៗ? វា​ជា​ហេតុ​ផល​ដែល​អ្នក​គួរ​តែ​ទំពារ​គ្រាប់​ល្ហុង​អោយ​បាន​៤​ទៅ​៥​គ្រាប់​ ឬ ហាល​វា​អោយ​ស្ងួត​កិន​ទៅ​ជា​ម្សៅ​ដើម្បី​បន្ថែម​ទៅ​ក្នុង​ទឹកដោះគោ​រឺ​ទឹក​ធម្មតា​ទទួលទាន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​បណ្តាល​មក​ពី​បាក់តេរី​និង​វីរុស។
៧. សម្លាប់​ប៉ារ៉ាស៊ីត
ដង្កូវ​ពោះវៀន​គឺ​ជា​ប៉ារ៉ាស៊ីត​ដែល​គ្រាប់​ល្ហុង​អាច​កំចាត់​បាន​យ៉ាង​ងាយ។

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ http://www.healthdigezt.com/phenomenal-health-benefits-of-papaya-seeds/


  • អត្ថប្រយោជន៍​ពី​គ្រាប់​ផ្លែ​ល្ហុង​ទុំ​ដែល​អ្នក​តែងតែ​មើល​រំលង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: