តើ​សេចក្តីសុខ​ពិត​ប្រាកដ​របស់​មនុស្ស​មាន​រស​ជាតិ​ដូច​ម្តេច?

ចំលើយ​សាមញ្ញ​របស់​ខ្ញុំ​គឺ សេចក្តី​សុខ​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ដូច​ជា​រស​ជាតិ​សម្លរ​ឆ្ងាញ់មួយ​ចាន ​ ដែល​ផ្សំគ្រឿង​បាន​ត្រឹម​ត្រូវ​។

ជាការ​ពិត សម្លរ​ដែល​ឆ្ងាញ់​មួយ​ចាន គឺ​ទាមទារ​អោយ​អ្នក​ផ្សំគ្រឿង​អោយ​បានត្រឹមត្រូវ និង​ផ្ចិតផ្ចង់​ក្នុង​ការ​ស្លរ មាន​ការ​តាមដាន​ទឹក ការ​មើល​ថែ​ភ្លើង​ជា​ដើម​។ យ៉ាងណា​ម៉ិញ សេចក្តីសុខ​ពិត​ប្រាក​ដរបស់​មនុស្ស​គឺ​ទាមទារ​អោយ​អ្នក​ធ្វើ​រឿង​ល្អៗ​ ជាច្រើន​ ថែរក្សា​ការ​សន្យា​ និង​ព្យាយាមបំពេញ​ក្តីបំណង​អោយ​គ្នា​ទៅវិញ​ទៅ​មក​។

ប៉ុន្តែ​ចូរចងចាំថា សម្លរឆ្ងាញ់នៅថ្ងៃ​នេះ មិនប្រាកដ​ថា​អ្នកអាច​ផ្សំ​គ្រឿង​ត្រូវ​ទៅថ្ងៃក្រោយ​ទៀតទេ​ ទោះ​ឆ្នាំងដដែល​ គ្រឿង​ដដែល​​ក៏​ដោយ ហើយ​អ្នកញ៉ាំ​ដដែល​ គឺ​មិនប្រាកដ​ថា​អាច​ឆ្ងាញ់​ដូច​ថ្ងៃ​ម្ស៊ិល​នោះទេ​ យ៉ាងណា​ម៉ិញ សេចក្តីសុខ​របស់​មនុស្ស​គឺ​មិន​អាច​ស្ថិតស្ថេរ​អមតៈ​ទេ វា​នឹង​រលាយទៅបន្តិចម្តង​ៗ​ រហូតបាត់បង់អស់​តែម្តង​។ ប្រការនេះ​ហើយ ទើបអ្នក​ត្រូវ​ព្យាយាម​ ផ្សំគ្រឿង​ជាថ្មី​ ក៏ដូចជា​បង្កើត​ទង្វើ​ថ្មីៗ​ អនុស្សាវរីយ៌ថ្មី​ៗ ដើម្បីបន្ត​ដំណើរ​សេចក្តី​របស់​អ្នក​ ពុំ​នោះ​ទេ វានឹងកប់យ៉ាងជ្រៅ​ទៅ​ក្នុង​ស្រមោល​អពមង្គល​ មិនងាយ​នឹង​ស្វែងរកមកវិញ​បាន​ទេ​។

គំនិត​ផ្ទុយពីនេះវិញ សេចក្តីសុខ​​ពិត​ប្រាកដ​របស់​អ្នក គឺ​កើត​ចេញពី​ភាពធុញថប់​ តប់ប្រមល់ បង្កើត​ទៅ​ជា​ភាពស្រេក​ឃ្លាន​មួយ​ពេល។ នៅពេល​អ្នក​កំពុង​ស្រេក​ឃ្លាន ហើយ​ទទួល​បាន​បាយ​សម្លរ​មួយ​ចាន​ ពេលនោះ​លោក​អ្នក​ពិតជា​ទទួល​បាន​សេចក្តី​សុខ​មួយ​ខណៈពេល ហើយ​យល់​ថា​វា​គ្រប់គ្រាន់​ហើយ​.. តែតើ​អ្នក​ដឹង​ទេ មាន​មនុស្ស​ជាច្រើន​បានស្រក់​ទឹក​ភ្នែក បាន​សោ​យសោកសង្រេង​ ដោយ​សារ​តែ​សេចក្តី​សុខ​មួយ​ខណៈពេល ភ្លេច​គិត​ពីភាពយូរអង្វែងរបស់វា​… បន្តិច​ក្រោយ​មក​វា​នឹង​ឃ្លាន​ទៀត​ ហើយ​អ្នក​ក៏ធ្វើ​រឿង​ដដែល​ទៀត​។

សរុបមក​វិញ សេចក្តី​វា​គ្រាន់តែ​ជា​ខណៈពេល​នៃ​ការ​ព្រម​ទទួល​យក​​នៃ​ចិត្ត​របស់យើង​ ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ចិត្តគំនិត​ បេះដូង​របស់​យើង​ឧស្សាហ៌​យល់ព្រម​ យើង​ក៏​នឹងឧស្សាហ៌ទទួល​បាន​សេចក្តីសុខ​ដែរ​ ព្រោះថា សេចក្តៅសុខ ដូចជា​ពន្លឺ​តូចៗ​ ក្នុង​ពិភព​ងងឹត​ដ៏​ធំ​ល្វឹងល្វើយ​ បើ​សិន​ជា​អ្នកចាប់វា​បាន​ហើយ សូម​ព្យាយាមរក្សាវាអោយគង់ ព្រោះ​អ្នក​មិនប្រាកដ​ថា អាចចាប់​យកពន្លឺ​ផ្សេង​ទៀត​បាន​ទេ​៕

ប្រភព៖ neavea

អ្នកនឹងចូលចិត្ត

  • តើ​សេចក្តីសុខ​ពិត​ប្រាកដ​របស់​មនុស្ស​មាន​រស​ជាតិ​ដូច​ម្តេច?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: