ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្វើ​ឲ្យ​ Zidane ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​

ក្រោយ​ការ​បរាជ័យ​របស់​ក្លឹប​ Real Madrid ដោយ​លទ្ធផល​០​ទល់​នឹង​១​ក្រោម​ដៃ​ក្លឹប​ At Madrid កាល​ពី​យប់​មិញ​ បាន​ធ្វើ​ឲ្យ​លោក​ Zinedine Zidane ស្គាល់​រស​ជាតិ​បរាជ័យ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Real Madrid ខណៈ​ការ​ដឹកនាំ​៨​ប្រកួត​មុន​លោក​មិន​ធ្លាប់​បរាជ័យ​សោះ​នោះ ។

យ៉ាង​ណា​មួយ​គ្រាប់​ដែល​ឲ្យ​ក្លឹប​ Real Madrid បរាជ័យ​យប់​មិញ​គឺ​កើត​មាន​នៅ​នាទី​៥៣​ដែល​នោះ​ជា​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ At Madrid គឺ​កីឡាករ​ Antoine Griezmann ក្រោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម​គឺ​កីឡាករ​ Felipe Luis ។

គិត​ទាំង​​បរាជ័យ​លើក​នេះ​បាន​ធ្វើ​ក្លឹប​ Real Madrid រក្សា​កំណត់​មិន​ឈ្នះ​ At Madrid ៦​ប្រកួត​ជាប់​គ្នា​ ហើយ​ក្នុង​នោះ​កើន​ការ​បរាជ័យ​ដល់​ទៅ​៤​ប្រកួត​ ។

អត្ថបទ ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្វើ​ឲ្យ​ Zidane ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:វីដេអូ
Tags: