គន្លឹះ​ ៩​ យ៉ាង​អាច​ជួយ​​ឲ្យ​​អ្នក​ ឆាប់​​រក​​បាន​​ការ​​ងារ​ធ្វើ

ក្នុង​​សង្គម​ដែល​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​គ្រប់​បែប​យ៉ាង​ សព្វ​ថ្ងៃ​នេះ​ ​មនុស្ស​ម្នា​ក់ៗ​តែង​ស្វះ​ស្វែង​រក​ការងារ​ធ្វើ​ ដែល​ខ្លួន​ពេញ​ចិត្ត​ ​ប៉ុន្តែ ពុំ​មែន​ចេះ​តែ​រក​ ​បាន​ងាយ​ៗ​នោះ​ទេ​។​ ដូច​ច្នេះ​ដើម្បី​ឱ្យ​អ្នក​ឆាប់​រក​ការងារ​បាន​ធ្វើ​ហើយ​ជា​ការងារ ​ល្អ​ៗ​នោះ​ ​អ្នក​គួរ​មាន​គន្លឹះ​ ៩ ចំណុច​ ដូច​ខាង​ក្រោម។​

1-​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ
មុន​នឹង​គេ​សម្រេច​ចិត្ត​អញ្ជើញ​អ្នក​ដាក់​ពាក្យ​ មក​សម្ភាសន៍​ ពួក​គេ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ជា​មុន​សិន​ ស្ដី​ពី​លក្ខខណ្ឌ​នេះ។​ ដូច្នេះ​ អ្នក​ត្រូវ​ផ្ដល់​ព័ត៌មាន​លម្អិត​ អំពី​សមត្ថភាព​ក្នុង​ការងារ​របស់​អ្នក​ តាម​រយៈ​ ប្រវត្តិ​រូប​សង្ខេប​ ឱ្យ​បាន​ច្បាស់​លាស់​។

2-ធ្វើ​ការងារ​រហ័ស​រហូន
បើ​អ្នក​មិន​មែន​ជា​បុគ្គលិក​ថ្នាក់​ទាប​ ចៅហ្វាយ​ ភាគច្រើន​ សម្លឹង​រក​មនុស្ស​ដែល​អាច​ “ធ្វើការ​បាន​ ឆាប់​រហ័ស”​។ ដូច្នេះ បញ្ជាក់​ឱ្យ​គេ​ឃើញ​ថា​ អ្នក​ យល់​ដឹង​ពី​បែប​បទ​ធ្វើ​ការ​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ អាច​ទំនាក់​ទំនង​ការងារ​បាន​យ៉ាង​ទាន់​ចិត្ត។​

3-ភាព​ជឿជាក់​លើ​ខ្លួន​ឯង​
ចៅហ្វាយនាយ​រមែង​ប្រាកដ​ក្នុង​ចិត្ត​ថា​ អ្នក​ អាច​ធ្វើការ​បាន​ល្អ​ ដែល​ទំនុក​ចិត្ត​នេះ​ អាច​បង្កើត​ឡើង​ បាន​ តាម​រយៈ​ការ​មើល​ឃើញ​ពី​ភាព​ជឿជាក់​របស់​ អ្នក​ ដែល​អាច​បញ្ចេញ​បាន​ច្រើន​វិធី ​ដូចជា​ ពាក្យ​សម្ដី​ យ៉ាង​មុតមាំ​ ដូចជា​ការ​និយាយ​ថា​ “ខ្ញុំ​នឹង​ (ធ្វើ​ បែប​នេះ​)” ឬ “ខ្ញុំ​ដឹង​ថា​…” ឬ​ “ចំពោះ​គំនិត​របស់​ ខ្ញុំ​…” បញ្ជាក់​ឱ្យ​ឃើញ​ពី​បុគ្គលិក​លក្ខណៈ​ម៉ឺងម៉ាត់​ ឥរិយាបថ​ ការ​សម្លឹង​កែវ​ភ្នែក​ និង​ភាសា​កាយ​វិការ​ និង​បញ្ជាក់​ឱ្យ​ឃើញ​ពី​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ របស់​ អ្នក​ ព្រោះ​ពួក​គេ​នឹង​មិន​ជឿ​ជាក់​លើ​អ្នក​ឡើយ​ បើ​ឃើញ​ជោគជ័យ​ត្រង់​នេះ​បន្តិច​ ត្រង់​នោះ​បន្តិច​ ក្នុង​ រយៈពេល​រាប់​សិប​ឆ្នាំ​នោះ។

4-មាន​ភាព​ពេញចិត្ត​ក្នុង​ការងារ​
ក្រុម​ហ៊ុន​រមែង​សម្លឹង​រក​មនុស្ស​ដែល​ត្រៀម​ខ្លួន​នឹង​បោះ​ជំហាន​ទៅ​មុខ​ ក្នុង​ក្រប​ខណ្ឌ​មុខ​នាទី​ ការងារ​ដែល​កំណត់​ទុក​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​ អ្នក​រីករាយ​នឹង​ធ្វើការ​ខ្លាំង​ឡើង​ ដើម្បី​ស្វែង​រក​ ជោគ​ជ័យ​។

5-ភាព​ចុះ​សម្រុង​
ក្រុមហ៊ុន​រមែង​ស្វែង​រក​មនុស្ស​ដែល​មាន​ បុគ្គលិក​លក្ខណៈ​ និង​ការ​ប្រព្រឹត្តិ​ដែល​អាច​ចុះ- សម្រុង​នឹង​តម្រូវ​ការ​ក្នុង​មុខ​តំណែង​ការងារ​ និង​ វប្បធម៌​របស់​អង្គភាព​បាន​។ ដូច្នេះ​ ក្នុង​អំឡុង​ពេល​ សម្ភាសន៍​ការងារ​ គួរ​ចៀស​វាង​ការ​រិះគន់​ចៅ​ហ្វាយ​ ចាស់​ ឬ​បន្ទោស​អ្នក​ដទៃ​ ពី​ភាព​ខ្ជិល​ច្រអូស​ក្នុង​ការងារ​ ចូរ​បង្ហាញ​ឱ្យ​ឃើញ​តែ​ពី​ទស្សន​គតិ​ ក្នុង​ផ្លូវ​វិជ្ជមាន​ជា​និច្ច។​

៦-គំនិត​យោបល់​
ចូរ​បង្ហាញ​ពី​ថាមពល​ ភាព​អន្ទះសា​ និង​ការ​ ប្រឹង​ប្រែង​ធ្វើអ្វី​ៗ​ឱ្យ​បាន​ល្អ​បំផុត​។ ត្រូវ​បង្ហាញ​ពី​ភាព​ ស្វាហាប់​របស់​អ្នក​ ចេញ​មក​គ្រប់​ពេល​ដែល​មាន​ ឱកាស​ នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ឱកាស​បាន​ការងារ​ធ្វើ​ខ្ពស់។​

7-​ចំណេះ​ដឹង​សង្គម​ និង​ការ​មាន​ ចំណែក​រួម
ផ្ដល់​តម្លៃ​ និង​លើក​សរសើរ​អ្នក​ដទៃ​ ក្នុង​ពេល​សម្ភាសន៍​ និយាយ​ពី​ការងារ​ជា​ក្រុម​ និង​ការ​ លះបង់​ចំពោះ​ការងារ​ បង្ហាញ​ពី ការ​ចូល​រួម​ចំណែក​ របស់​អ្នក​ ក្នុង​ការងារ​របស់​សហគមន៍​ ទាំង​ផ្នែក​សង្គម​ និង​តួនាទី​ការងារ។​

8-​ចំណេះ​ដឹង​ផ្នែក​ទំនាក់​ទំនង​
ទំនាក់​ទំនង​បាន​ល្អ​ គឺ​ត្រូវ​មាន​ចំណេះ​ដឹង​ ក្នុង​ការ​ និយាយ​ និង​សរសេរ​ខ្លាំង​ពូកែ ​ហើយ​ការ​ចេះ​ប្រើ​វិធី​ ក្នុង​ការ​និយាយ​ស្ដី​បាន​យ៉ាង​សមរម្យ​ បង្ហាញ​ឱ្យ​ ចៅ​ហ្វាយ​នាយ​អ្នក​យល់​ឃើញ​ថា​ អ្នក​មាន​ចំណេះ​ដឹង​ ក្នុង​ការ​ទំនាក់​ទំនង​ និង​ប្រើ​វា​បាន​យ៉ាង​ល្អ។​

9-ភាព​ជា​អ្នក​ដឹក​នាំ​
ភាព​ជា​អ្នក​ដឹក​នាំ​ មិន​មែន​គ្រាន់​តែ​ជា​គុណ​-​សម្បត្តិ​របស់​អ្នក​ជំនួញ​ប៉ុណ្ណោះ​ទេ​ តែ​បុគ្គលិក​ផ្នែក​ បោស​សម្អាត​ ក៏​អាច​បង្ហាញ​ភាព​ជា​អ្នក​ដឹក​នាំ​បាន​ ដោយ​ការ​រក​វិធី​ធ្វើ​ការ​របស់​ខ្លួន​ឯង​ ឱ្យ​ប្រសើរ​ឡើង​ ឬ​ធ្វើ​ខ្លួន​ជា​គំរូ​ដល់​មិត្ត​រួម​ការងារ​ បញ្ជាក់​ឱ្យ​ចៅ​ហ្វាយនាយ​ឃើញ​ថា​ អ្នក​ក្លាហាន​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​ មិន​ថា​ នៅ​ក្នុង​កម្រិត​ណា​ ឬ​តួនាទី​ណា​ក៏​ដោយ៕​

អត្ថបទ៖ Mr​. Mini Nano


  • គន្លឹះ​ ៩​ យ៉ាង​អាច​ជួយ​​ឲ្យ​​អ្នក​ ឆាប់​​រក​​បាន​​ការ​​ងារ​ធ្វើ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: