Locked Away ចម្រៀង​បង្ហាញ​ពី​ការ​ប្រឈម​គ្នា​រវាង”ស្នេហា” និង “ការបាត់បង់,ភាព​ក្រីក្រ,និង​ឧក្រិដ្ឋកម្ម”​

ចម្រៀង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​ការ​គិត​របស់​មនុស្ស។ វា​អាច​លួង​លោម​យើង​បាន​គ្រប់​ស្ថានភាព​ មិន​ថា​ពេល ក្រៀមក្រំ​​សោកសង្រេង បាក់​ទឹកចិត្ត​នោះ​ទេ។ ជួន​កាល​ចម្រៀង​អា​ច​បង្វែរ​គំនិត​របស់​យើង​ ឬ​វា​អាច​ជួយ​ជំរុញ​ទឹកចិត្ត​របស់​យើង​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ។

នា​ពេលនេះ​ ខេមបូឌា អនឡាញ ម៉ាហ្គាហ្សីន​ សូមនាំ​អារម្មណ៍​របស់​លោកអ្នក​​ ស្វែងយល់​អំពី​អត្ថរស និង​ អត្ថន័យ​របស់​ចម្រៀង​អាមេរិក​មួយ​បទ​ក្រោម​ចំណង​ជើង​ថា “​Locked Away”​។

Locked Away ជា​ចម្រៀង​របស់​ក្រុម​ Rock City (R.City) ដោយ​ចូលរួម​ជាមួយ​លោក Adam Levine អ្នកចម្រៀង​ប្រចាំ​ Maroon 5 ដ៏ល្បីល្បាញ។ ចម្រៀង​នេះ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ Kemosabe Records និង RCA Records រីឯ​វីដេអូ​ចម្រៀង​ត្រូវ​បាន​ចេញ​ផ្សាយ​នៅថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ​២០១៥។ អត្ថន័យ​នៃ​បទ​ចម្រៀង​ជា​រួម​ បង្ហាញ​ពី​​​ការ​ប្រឈម​នៃ​​ក្ដីស្នេហ៍ ជាមួយ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត ដោយ​ចម្រៀង​នេះ​ត្រូវ​បាន​សហការ​និពន្ធ​ដោយ Theron Thomas, Timothy Thomas, Lukasz Gottwald, Henry Walter។

វីដេអូ​ចម្រៀង​នៃ​បទ Locked Away នេះ​បង្ហាញ​ពី​ ស្ថាន​ភាព​នៃ​៤​គ្រួសារ​ផ្សេងៗ​គ្នា ដោយ​បង្កប់​ខ្លឹមសារ​បួន​សំខាន់​គឺ “ក្ដី​ស្រឡាញ់, ការ​បាត់បង់, ភាព​ក្រីក្រ និង​ ឧក្រិដ្ឋកម្ម” ។ ចម្រៀង​នេះ​ហាក់​ដូច​ជា​បណ្ដុះ​គំនិត​ឲ្យ​យើង​ព្យាយាម​បង្កើន​ទឹកចិត្ត​ស្រឡាញ់​ឲ្យ​បាន​ច្រើន​ក្នុង​ខ្លួន កុំ​​អនុញ្ញាត​​ឲ្យ​ទ្រព្យ​សម្បត្តិ ការ​លះបង់​ និង​កំហុស​ឆ្គង​ណាមួយ​ មក​បំផ្លាញ​វា​បាន​ឲ្យ​សោះ ដោយ​យើង​ត្រូវ​គោរព​តាម​សតិសម្បជញ្ញៈ ផ្ទាល់​របស់​យើង​។

តោះ​ទស្សនា​បទ Locked away ជាមួយ​គ្នា​ដើម្បី​បាន​ដឹង​ពី​ឥទ្ធិពល​នៃ​ក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ៖

ដោយ៖ NEA
Reference: en.wikipedia.org
​​​​​​​​​​​​​


  • Locked Away ចម្រៀង​បង្ហាញ​ពី​ការ​ប្រឈម​គ្នា​រវាង”ស្នេហា” និង “ការបាត់បង់,ភាព​ក្រីក្រ,និង​ឧក្រិដ្ឋកម្ម”​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: