លោក​ Jose Mourinho សល់​ឱកាស​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​នៅ​ Chelsea

ក្រោយ​ពី​ក្លឹប​ Chelsea បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​៣​ដោយ​សារ​ Liverpool កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​ប្រធាន​ក្លឹប​ Chelsea បើក​​ការ​ពិភាក្សា​អំពី​ការ​រក្សា​ទុក​តំណែង​លោក​ Jose Mourinho ឲ្យ​នៅ​បន្ត​ឬ​បណ្ដេញ​លោក​ចេញ​ពី​តំណែង​ ។

ខណៈ​តាម​ការ​សម្រេច​ប្រធាន​ក្លឹប​ Chelsea លោក​ Raman Abrahimovic បាន​សម្រេច​ទុក​ឱកាស​មួយ​សប្ដាហ៍​ដល់​លោក​ Jose Mourinho ដើម្បី​សង្គ្រោះ​តំណែង​របស់​ខ្លួន​ ។ យ៉ាង​ណា​ក្នុង​មួយ​សប្ដាហ៍​នេះមាន​ការ​ប្រកួត​ចំនួន​២​គឺ​ Chelsea នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប​ Dynamo Kiev នៅ​ថ្ងៃ​ពុធ​នេះ​ ខណៈ​នៅ​ចុង​សប្ដាហ៍​នឹង​ត្រូវ​ជួប​ជាមួយ​ក្លឹប​ Stoke City ។

ដូចនេះ​ចាំ​មើល​ទាំង​អស់​គ្នា​តើ​លោក​ Jose Mourinho អាច​កែ​ប្រែ​ស្ថាន​ការណ៍​ដ៏​អាក្រក់​នេះ​បាន​ឬ​យ៉ាង​ណា ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • លោក​ Jose Mourinho សល់​ឱកាស​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​នៅ​ Chelsea已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: