ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ រូប​ភាព​ក្នុង​Profile Facebook មាន​ឥទ្ធិពល​ដល់​​អនាគត​ការងារ​របស់​អ្នក​

ស្រប​ពេល​ដែល ​Internet បច្ចុប្បន្ន​បាន​កំពុង​កែប្រែ​​របៀប​ធ្វើ​ការងារ​នៅ​ក្នុង​ពិភព​លោក​ ហើយ​មនុស្ស​ជា​ច្រើន​​ងាក​មក​​ធ្វើ​ការ​ទំនាក់ទំនង​គ្នា​តាម​បណ្ដាញ​សង្គម​ដូចជា​ Facebook​ ជា​ដើម​នោះ​ ក្រុម​និយោជក​ហាក់​មាន​លទ្ធភាព​ច្រើន​នៅ​ក្នុង​វាយតម្លៃ​ការ​ធ្វើ​​​ការងារ​របស់​បុគ្គលិក​​​ខ្លួន​ ថា​តើ​អ្នក​ណា​គួរ​ទទួល​បន្ត​ឲ្យ​ធ្វើ​ការ​ ហើយ​អ្នក​ណា​មិន​គួរ​​ឲ្យ​ធ្វើ​ការ​បន្ត​ទៀត។​​

ជា​ការ​ពិត​មាន​ការ​ប្រើ​ប្រាស់​ឈ្មោះ​មិន​ពិត​ដ៏​ច្រើន​លើសលប់​នៅ​ក្នុង​ Facebook ហើយ​ការ​ប្រើ​ប្រាស់​ឈ្មោះ​ក្លែងក្លាយ​នេះ​ គឺ​ជា​មធ្យោបាយ​មួយ​ដែល​បង្ការ​មិន​ឲ្យ​និយោជក​ដឹង​ថា​និយោជិក​របស់​ខ្លួន​កំពុង​តែ​ធ្វើ​អ្វី​​ខ្លះ​ ។ ប៉ុន្តែ​ដរាប​ណា​​មាន​ដាក់​រូបថត​របស់​ខ្លួន​នៅ​ក្នុង​គណនី​Facebook​នោះ​ អ្នក​ដទៃ​​ ឬ​និយោជក​នៅ​តែ​អាច​ដឹង​អំពី​សកម្មភាព​របស់​និយោជិក​​ដដែល​ បើ​ទោះបី​ជា​ដាក់​ឈ្មោះ​មិន​ពិត​ក៏​ដោយ​ ។

យោង​តាម​ The Telegraph ការ​ស្រាវ​ជ្រាវ​ដែល​បាន​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ Ghent ប្រទេស​ប៊ែកហ្សិក បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ រវាង​និយោជិក​ពីរ​ដែល​​មាន​គុណសម្បត្តិ​ដូច​គ្នា និយោជិក​ដែល​​បាន​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ក្នុង​​រូប​​ Profile Facebook​ មាន​ឱកាស​៤០​ភាគរយ​ល្អ​ប្រសើរ​ជាង​និយោជិក​ដែល​មាន​រូបថត ​Profile មិន​សូវ​ល្អ​ ក្នុង​ការ​ដែល​និយោជក​ជ្រើស​រើស​ឲ្យ​ធ្វើ​ការងារ​។

យ៉ាង​ណា​មិញ​ និន្នាការ​ដែល​និយោជក​​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ដើម្បី​ធ្វើ​ការ​វាយតម្លៃ​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​ការងារ​ មិន​មែន​ត្រឹម​តែ​ការ​ពិនិត្យ​លើ​រូប​ Profile ប៉ុណ្ណោះ​ទេ​ គឺ​ថែម​​ទាំង​ការ​តាម​ដាន​លើ​សារ​របស់​បុគ្គលិក​ទៀត​ផង​​។ ជាក់​ស្តែង​​ វិធាន​ថ្មី​មួយ​​របស់​តុលាការ​នៅ​អឺរ៉ុប​ បាន​កំណត់​ថា​ និយោជក​អឺរ៉ុប​ឥលូវ​មាន​សិទ្ធិ​ក្នុង​ការ​អាន​សារ​ឯកជន​តាម​​ Facebookរបស់​​និយោជិក​បាន​ ប្រសិន​បើ​​សារ​នោះ​ត្រូវ​បាន​ផ្ញើ​នៅ​ក្នុង​ពេល​ម៉ោង​ធ្វើ​ការ​ ហើយ​វិធាន​នេះ​ក៏​រួម​បញ្ចូល​នូវ​​សារ​ផ្សេង​ទៀត​​​ និង​អ៊ីមែល​ផង​ដែរ ។

លើស​ពី​នេះ​ មាន​ការ​អះអាង​ថា​ និយោជក​ខ្លះ​បាន​ទាំង​សុំ​លេខ​សម្ងាត់​ Passwordគណនី​ Facebook របស់​និយោជិក​ទៀត​ផង។ ដោយ​សារ​តែ​ កត្តា​ទាំង​អស់​នេះ​ហើយ​ ទើប​បច្ចុប្បន្ន​មនុស្ស​បាន​ព្យាយាម​​ស្វែង​រក​នូវ​វិធី​​ប្រើ​​ជីវិត​ឯកជន​ និង​ជីវិត​​ការងារ​ របស់​ខ្លួន​ដែល​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ និង​បង្ក​ការ​ខូចខាត​ដល់​គ្នា​ ។

ដំណោះស្រាយ​គឺ​ងាយ​ស្រួល​នោះ​ទេ​ ដោយ​អ្នក​គ្រាន់​តែ​បង្កើត​ Facebook ពីរ​ ត្បិត​ថា​ថ្មីៗ​នេះ​ Facebook បាន​​អនុគ្រោះ​ចំពោះ​បញ្ហា​ការ​ដាក់​ឈ្មោះ​ Facebook ដែល​អាច​ឲ្យ​អ្នក​បង្កើត​ Facebookមួយ​សម្រាប់​ក្នុង​វិជ្ជាជីវៈ​ការងារ​ និង​មួយ​ទៀត​សម្រាប់​ជីវិត​ឯកជន​ផ្ទាល់​ខ្លួន​។ ក្រៅ​ពី​នេះ​អ្នក​ត្រូវ​ចែក​ឲ្យ​ដាច់​ពេលវេលា​នៃ​ការ​ប្រើ​ប្រាស់​វា​ផង​ដែរ​ ពោល​គឺ​​ក្នុង​កន្លែង​ការងារ​ប្រើ​ Facebook សម្រាប់​ការងារ​ ហើយ​នៅ​ផ្ទះ​អ្នក​អាច​​ប្រើ​គណនី​ Facebook សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ រូប​ភាព​ក្នុង​Profile Facebook មាន​ឥទ្ធិពល​ដល់​​អនាគត​ការងារ​របស់​អ្នក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: