សាំ​យ៉ុង​ បុក​ស៊ីអវី​ពីក្រោយ​លើ​ស្ពាន​ធ្លា​ម្អម​ ​បណ្ដាល​ឲ្យ ​ក្រឡាប់​​​មួយ​​គ្រឿង

សាំ​យ៉ុង​ បុក​ស៊ីអវី​ពីក្រោយ​លើ​ស្ពាន​ធ្លា​ម្អម​ ​បណ្ដាល​ឲ្យ ​ក្រឡាប់​​​មួយ​​គ្រឿង

ពោធិ៍សាត់ ​៖​ រថយន្ត​សាំ​យ៉ុង​បាន​ចរាចរណ៍​ស្រប​ទិស​ទៅ​បុក​គូទ​​ ​រថយន្ត​ស៊ី​អវី​នៅខាងមុខ ត្រង់​លើ​ស្ពាន​ធ្លា​ម្អម​ បណ្ដាល​ឲ្យ​រថយន្ត​ស៊ីអវី​នោះ​ក្រឡាប់​ផ្ងារ​ជើង​​​លើ​ស្ពាន​ តែ​ពុំ​មាន​នរណា​គ្រោះថ្នាក់​ដោយសារ​ឧប្បត្តិហេតុ​នេះ​ឡើយ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​០៦​ ខែ​ឧសភា ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ត្រាំ ឃុំ​ត្នោតជុំ ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​លោក​ម៉ោល សាវ៉ាន​ នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​នៅ​កន្លែង​កើតហេតុ​ថា ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើងលើ​ស្ពាន​ធ្លា​ម្អម​ដោយ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​ស៊ីអវី ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​2B.73-42 បាន​ចរាចរណ៍​ទិសដៅ​ពី​កើ​ត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​គួរ​សម​លើ​ទ្រូង​ផ្លូវជាតិ​អាទិភាព​របស់​ខ្លួន​ផ្នែក​ខាងស្ដាំ​ដៃ។ លោក​បន្ត​ថា​ ៖​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ក៏​មាន​រថយន្ត​សាំ​យ៉ុង​១២​កៅអី​មួយ​គ្រឿង ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N.86-41 ចរាចរណ៍​លើ​ផ្លូវ​ជាតិ​​នោះ​ដែរ​ ដោយ​បោះពួយ​មកពី​ក្រោយ​ ក្នុង​​ល្បឿន​លឿន​​ មកដល់​ស្ពាន​​​ក៏បាន​បុក​គូថ​ពីក្រោយ​រថយន្ត​ស៊ីអវី​នោះ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​​​​​​ ​លើ​ស្ពាន​ធ្លា​ម្អម​ ហើយ​រថយន្ត​បង្ក​នោះបាន​រេ​ចង្កូត​ឡើង​លើ​ស្ពាន​ត្រង់​ផ្លូវ​សម្រាប់​មនុស្ស​ដើរ​ឆ្លង​។ តែសំណាង​ណាស់​ ពុំមាន​មនុស្ស​ណា​គ្រោះថ្នាក់។

លោក​ម៉ោល​ សាវ៉ាន​ បញ្ជាក់​ថា​ ៖​ ករណី​នេះ​ក្រោយ​វាស់វែង​រួច​រាល់​ ​រថយន្ត​សងខាង​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​​ស្រុក​ក្រគរ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕