តើ​ Messi ស៊ុត​ Free Kick បាន​ប៉ុន្មាន​គ្រាប់​ហើយ​ឲ្យ​ Barcelona ?

កីឡាករ​ Lionel Messi បាន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ក្លឹប​ Barcelona កាល​ពី​អំឡុង​ឆ្នាំ​២០០៤​ដែល​មក​ដល់​ពេល​នេះ​គេ​បាន​បង្ហាញ​ខ្លួន​ចំនួន​៥១៥​ប្រកួត​នឹង​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៤២​គ្រាប់​ឲ្យ​ Barcelona ។

ដោយ​ក្នុង​ចំនួន​៤៤២​គ្រាប់​នោះ​សម្រាប់​គ្រាប់​បាល់​ដែល​ Messi ស៊ុត​ដោយ​ Free Kick មាន​ចំនួន​២២​គ្រាប់​ ហើយ​ក្នុង​នោះ​គឺ​១៥​គ្រាប់​នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga , ២​គ្រាប់​នៅ​ Champion League , ២​គ្រាប់​ UEFA Super Cup , ២​គ្រាប់​នៅ​ Copa Del Ray នឹង​មួយ​គ្រាប់​ទៀត Spanish Super Cup​ ។ ចំពោះ​គ្រាប់​បាល់​ Free Kick ដំបូង​របស់​ Messi គឺ​កើត​មាន​នៅ​រដូវ​កាល​២០០៨-២០០៩​ដែល​ពេល​នោះ​គឺ​ Barcelona ប្រកួត​ជាមួយ​ At Madrid ។

ដោយ​ឡែក​កំណត់​ត្រា​ Free Kick ច្រើន​បំផុត​របស់​ Messi គឺ​នៅ​រដូវ​កាល​នេះ​តែ​ម្ដង​ព្រោះ​គេ​រក​បាន​៦​គ្រាប់​ហើយ​ ដោយ​ក្នុង​នោះ​២​គ្រាប់​នៅ​ UEFA Super Cup ពេល​ប្រកួត​ជាមួយ​ Sevilla កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៥​ ខណៈ​១​គ្រាប់​ពេល​ប្រកួត​ជាមួយ​ Espanyol នៅ​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ Copa Del Ray ចំណែក​៣​គ្រាប់​ទៀត​រក​បាន​នៅ​ក្រប​ខណ្ឌ​ La Liga ពេល​ប៉ះ​ជាមួយ​ Deprtivo , Celta Vigo និង​ប៉ះ​ជាមួយ​ Sevilla កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថ្មីៗ​នេះ​ ។

ចាំ​មើល​ទាំង​អស់​គ្នា​តើ​ Messi អាច​រក​គ្រាប់​បាល់​  Free Kick ប៉ុន្មាន​គ្រាប់​ទៀត​នៅ​រដូវកាល​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ Messi ស៊ុត​ Free Kick បាន​ប៉ុន្មាន​គ្រាប់​ហើយ​ឲ្យ​ Barcelona ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: