ចំណុច​ទាំង​៥​នេះ​ហើយ ដែល​ធ្វើ​អោយ​នារី​ៗ​មិន​អាច​ទ្រាំ​ទ្រ​ចំពោះ​ស្នេហា​បាន

ស្នេហាគឺពោរពេញដោយគ្រប់រសជាតិមិនថាផ្អែមល្វីង ជូរចត់ឬយ៉ាងណានោះទេ។ ដូច្នេះហើយអ្នកមិនអាចទាមទារតែពេលវេលាផ្អែមល្ហែមពីដៃគូរបស់អ្នកបានទេ។ ពេលខ្លះបើគិតថាអត់អោនបានក៏គួរតែអត់អោន អោយគ្នាខ្លះទៅ ប៉ុន្តែក៏នៅមានរឿងខ្លះដែលបុរសៗមួយចំនួនគួរតែដឹងដែរ ថាហេតុអ្វីបានជានារីដែលជាសង្សារនោះមិនអាចទ្រាំទ្រស្រលាញ់ខ្លួនបាន ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) មិនគោរពនាង៖ បើសិនអ្នកមិនផ្ដល់ការគោរពដល់នាងទេ ប្រាកដណាស់នាងមិនអាចទ្រាំទ្រជាមួយស្នេហានោះបានទេ ព្រោះស្នេហាមិនមែនគ្រាន់តែផ្ដល់ការស្រលាញ់ទើបគ្រប់គ្រាន់ទេ វាក៏ទាមទារការគោរពគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះ ដើម្បីជៀសវាងទង្វើដែលបង្ហាញពីការមិនគោរពដល់នាង អ្នកត្រូវសួរទៅនាងថា៖ «តើអូនត្រូវការអោយបងបំពេញចិត្តអូនដូចម្ដេច?»

២) ត្រួតត្រាជ្រុលពេក៖ ការត្រួតត្រា ខ្លាំងពេកទៅលើនារីដែលជាសង្សារ នឹងធ្វើអោយនាងមានអារម្មណ៍ថាបាត់បង់ថាមពលខ្លួនឯងក្នុងការធ្វើអ្វីមួយ។ ពេលខ្លះនារីៗក៏ដឹងពីតួនាទីច្បាស់ថាពួកគេគួរតែធ្វើអ្វី ហើយអ្វីខ្លះដែលល្អ និងអាក្រក់សម្រាប់ខ្លួនគេ ដោយមិនចាំបាច់ការគ្រប់គ្រងខ្លាំងពីបុរសៗនោះទេ។ អ្វីដែលល្អអ្នកគួរបើកសិទ្ធិអោយនាងធ្វើអ្វីៗដែលនាងចង់ធ្វើ ដោយគ្មានអ្នកជារំពឹងក៏បាន។

៣) ការបំពានទៅលើនាង៖ ប្រសិនបើនាងធ្លាប់បានប្រាប់ដល់អ្នកថាកុំធ្វើបែបនេះឬក៏បែបនោះ ចូរអ្នកកុំព្យាយាមធ្វើវាឡើងម្ដងទៀត។ នាងជានារីភេទដ៏ទន់ខ្សោយ ប្រសិនបើអ្នកព្យាយាមជម្នះនាងនូវអ្វីដែលនាងស្អប់ ការអត់ទ្រាំនឹងលែងមានបន្តទៀតហើយ។

៤) អាកប្បកិរិយាមិនសមរម្យចំពោះគំនិតនាង៖ មនុស្សម្នាក់ៗ ពេលខ្លះក៏អាចមានគំនិតអវិជ្ជមានចំពោះមនុស្សជាទីស្រលាញ់ដែរ ហើយពេលនោះហើយពួកគេនឹងច្រានចោលគំនិតទាំងនោះ។ ប៉ុន្តែទោះបីអ្នកពេញចិត្តឬមិនពេញចិត្តក្ដី ព្យាយាមបង្ហាញឬពន្យល់អោយនាងបានយល់ជាងនេះ ជៀសវាងការប្រើប្រាស់ អាកប្បកិរិយាមិនសមរម្យ។

៥) មិនគាំទ្រក្ដីស្រមៃដែលនាងមាន៖ នារីទាំងអស់នឹងមិនទ្រាំរស់នៅជាមួយមនុស្សប្រុសណាដែលគ្មានគំនិតចង់អោយនាងជោគជ័យទៅថ្ងៃមុខនោះទេ។ នាងមិនចង់អោយអ្នកបង្ហាញពីការមិនចូលចិត្តឬមិនគាំទ្រទៅលើអ្វីដែលជាក្ដីស្រមៃរបស់នាងទេ។ ហេតុនេះហើយមានតែការចាកចេញទេដែលជារឿងល្អ។ លើសពីនេះទៅទៀតអ្នកស្រាវជ្រាវក៏បានបង្ហាញដែរថា ៖ «នារីៗ គឺមានភាពសកម្មក្នុងចំណងមិត្តភាពស្នេហាជាងបុរសៗ។ ហេតុនេះហើយទើបនាងអាចទទួលរងការធុញថប់ខ្ពស់ នៅពេលដែលគ្មាននរណាម្នាក់ចាំផ្ដល់កម្លាំងចិត្ត៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • ចំណុច​ទាំង​៥​នេះ​ហើយ ដែល​ធ្វើ​អោយ​នារី​ៗ​មិន​អាច​ទ្រាំ​ទ្រ​ចំពោះ​ស្នេហា​បាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: