Touch ID ពិត​ជា​អាច​Hack ដោយ​វិធី​ងាយ​ស្រួល​បែប​នេះ​មែន​?​

មក​ទល់​ពេល​នេះ​Touch ID ដែល​ជា​មុខ​ងារ​ស្កេន​ម្រាម​ដៃ​របស់​iPhone ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​មុខ​ងារ​មួយ​ដែល​ផ្ដល់​សុវត្ថិភាព​បំផុត​ដើម្បី រក្សា​ឯកជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់​។​

កន្លង​មក​គ្មាន​​ពាក្យ​ចចាមអារ៉ាម​ណា​មួយ​ទេ​ដែល​ថា​មាន​មនុស្ស​ម្នាក់​អាច​ស្កេន​ម្រាម​ដៃ​ដោះ​សោ​iPhone របស់​ម្នាក់​ទៀត​បាន​លុះ​ត្រា​តែ​ម្នាក់​នោះ​ទទួល​បាន​ការ​អនុញ្ញាត​និង​បាន​រក្សា​ទុក​ស្នាម​ម្រាម​ដៃ​សម្រាប់​ដោះ​សោ​ទុក​ជា​មុន​នោះ។​ប៉ុន្តែ​គ្រប់​យ៉ាង​អាច​និង​ផ្លាស់​ប្ដូរ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​Touch ID របស់​អ្នក​អាច​Hack យក​បាន​ដោយ​គ្រាន់​តែ​ប្រើ​របស់​លេង​សម្រាប់​កូន​ក្មេង​ដែល​គ្រប់​គ្នា​និយម​ហៅ​ថា​ដី​អិដ្ឌ​នោះ។

​​​​​បើ​យោង​តាម​វីដេអូ​ដែល​បង្ហោះ​ក្នុង​Twitter ដែល​មាន​គណនី​ឈ្មោះ​ថា​Arjun Kharpal ពិត​ជា​បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​ចូល​ទៅ​ក្នុង​iPhone តាម​រយះ​ការ​ប្រើ​ដី​អិដ្ឌ​ពិត​មែន​។​ដើម្បី​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម:

Vkansee showed how to hack an iPhone fingerprint sensor using Play-Doh

— Arjun Kharpal (@ArjunKharpal)

បន្ទាប់​ពី​បាន​ទស្សនា​វីដេអូ​នេះ​ហើយ​ជឿ​ថា​ប្រហែល​ជា​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​មិន​ខាន​។​ម្យ៉ាង​ទៀត​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​វា​​ប្រហែល​ជា​មិន​អាច​អោយ​យើង​រក្សាទុក​ភាព​ផ្ទាល់​ខ្លួន​បាន​ទៀត​ទេ​ឬ​ក៏​ថា​វីដេអូ​នេះ​ដូច​បង្រៀន​ចោរ​អោយ​លួច​យក​iPhone របស់​អ្នក​បាន​ដោយ​សារ​តែ​ពួក​វា​មិន​ខ្វល់​ពី​រឿង​ស្កេន​ស្នាម​ម្រាម​ដៃ​ទៀត​ទេ។​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មាន​មនុស្ស​ភាគ​ច្រើន​ដែល​បាន​ទស្សនា​វីដេអូ​នេះ​បាន​លើក​ឡើង​ពី​ហេតុ​ផល​សមរម្យ​មួយ​​ថា​វា​មិន​ងាយ​ដូច​នេះ​នោះ​ទេ។​ពូ​ក​គេ​ក៏​បាន​បន្ថែម​ថា​ប្រហែល​ជា​ដី​អិដ្ធ​នោះ​បាន​យក​ទៅ​ផ្ដិត​ពុម្ព​ស្នាម​ម្រាម​ដៃ​រួច​ទៅ​ហើយ​មុន​នឹង​យក​មក​ថត​នោះ​បើ​មិន​ដូច្នេះ​វា​មិន​អាច​ដោះ​សោ​បាន​ដោយ​ងាយ​បែប​នេះ​ទេ៕

Source:


  • Touch ID ពិត​ជា​អាច​Hack ដោយ​វិធី​ងាយ​ស្រួល​បែប​នេះ​មែន​?​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: