អត្ថ​ប្រយោជន៍​នៃ​ដំឡូង​ជ្វា​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!!!

ដំឡូង​ជ្វា​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ដាំ​ ងាយ​ស្រួល​ថែទាំ ​និង​ឆាប់​ទទួល​បាន​ផល​ផង​ដែរ​។ហើយ​ដំឡូង​មិន​ត្រឹម​តែ​ជា​អាហារ​រូបត្ថម្ភ​ដ៏​ល្អ​សម្រាប់​សារពាង្គកាយ​របស់​យើង​ប៉ុណ្ណោះ​ទេ​តែ​វា​ផ្ដល់​សារៈ​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​កន្លង​មក​។ដូច្នេះ​ដំឡូង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ខាង​ក្រោម៖

ដំឡូង​ជ្វា​មាន​ជាតិ​ផ្អែម​​មក​ពី​ធម្មជាតិ​ស្រាប់​ដែល​បាន​ជួយ​ការ​បន្ថយ​កម្រិត​ការ​កើតមាន​ជំងឺ​ទឹកនោម​ផ្អែម​និង​ការ​លើស​ជាតិ​ស្ករ​ក្នុង​រាង​កាយ។ដំឡូង​មាន​​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ​និង​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់​ផង​ដែល​សម្រាប់​អ្នក​ដែល​មាន​អាការៈ​ទល់​លាមក​។ដំឡូង​មាន​វីតាមីន ​A​ដែល​អាច​ជួយ​បំពេញ​ចំពោះ​អ្នក​ដែល​ខ្វះ​វីតាមីន​A​និង​អ្នក​ដែល​បាន​កើត​ជំងឺ​ សួត​។​ដំឡូង​មាន​វីតាមីន​ D​ នៅ​ក្នុង​នោះ​ផង​ដែល​អាច​ជួយ​ឲ្យ​មាន​ផល​ល្អ​ចំពោះ​ក្រពេញ​ទី​រ៉ូ​អ៊ីត​, ជួយ​ពង្រឹង​ធ្មេញ​, ឆ្អឹង​, សក់​និង​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ហើយ​វា​មាន​ប៉ូតាស្យូម​អាច​ជួយ​រក្សា​ស្ថេរ​ភាព​សម្ពាធ​ឈាម​និង​អេឡិចត្រូត​ក្នុង​ខ្លួន​ប្រាណ​ឲ្យ​មាន​តុល្យភាព​។ ប៉ូតាស្យូម​ជួយ​មនុស្ស​ដែល​មាន​ការ​ឈឺ​ចាប់​​និង​ហើម​ពោះ​, ខណៈ​ពេល​ដែល​ការ​គ្រប់​គ្រង​សញ្ញា​សរសៃ​ប្រសាទ​និង​អត្រា​ជំងឺបេះដូង​។

ដោយ​មាន​ជំនួយ​ពី​វីតាមីន B6 បាន​រួម​ចំណែក​ដល់​ការ​ការពារ​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​, ការ​គាំងបេះដូង​និង​ជំងឺ​ផ្សេង​ទៀត​។មិន​តែ​ប៉ុណ្ណោះ​វា​មាន​រ៉ាឌីកាល់​សេរី​ទប់​ស្កាត់​ការ​បង្ក​គ្រោះ​ថ្នាក់​ដោយ​ជំងឺ​មហារីក​ចំពោះ​រាង​កាយ​និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រលាក​សន្លាក់​និង​ជំងឺ​ហឺត។ជួយ​បង្កើន​លំហូរ​អុក​ស៊ី​សែន​ទៅ​កាន់​បេះដូង​និង​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ភាព​តាន​តឹង​ក្នុង​ផ្លូវ​ដង្ហើម​និង​ជួយ​សម្អាត​រន្ធញើស។ហើយ​វា​ក៏​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ត្រូវ​ការ​ទឹក​អាស៊ី​ត​ហ្វូលិក​ដើម្បី​សុខភាព​របស់​ទារក​ដែល​វា​ជួយ​ជំរុញ​អោយ​ជាលិកា​របស់​ទារក​មាន​សុខភាព​ល្អ​និង​ការ​អភិវឌ្ឍ​កោសិកា​។
ហើយ​ដំឡូង​ពេញ​លេញ​ទៅ​ដោយ​វីតាមីន ​C ​ដែល​មាន​អត្ថ​ប្រយោជន៍​គ្មាន​ទី​បញ្ចប់​សម្រាប់​សុខភាព​ទូទៅ​។ហើយ​វា​ថែម​ទាំង​មាន​កម្រិត​ជាតិ​ដែក​ខ្ពស់​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​បង្ការ​ភាព​ស្ល​ក​សាំង​, ដោយ​ចំនួន​ទាប​នៃ​កោសិកា​ឈាម​ស​និង​ក្រហម​។វា​មាន​វីតាមីន​ E ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​ស្បែក​​រូបរាង​និង​ជួយ​ពន្លឿន​កំណើន​សក់​ផង​ដែរ​​។

 

ប្រភព៖ 

អត្ថបទ៖ Samrach


  • អត្ថ​ប្រយោជន៍​នៃ​ដំឡូង​ជ្វា​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!!!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: