SISTAR នឹង​ត្រលប់​មក​វិញ​នា​ពេល​ឆាប់​ៗ​នេះ

ក្រុមចម្រៀងនារី SISTAR នឹងត្រលប់មកបម្រើអារម្មណ៍ទស្សនិកជនវិញជាមួយនឹងអាល់ប៊ុមថ្មីរបស់ខ្លួន។

នៅថ្ងៃទី២៣ខែមេសា ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា SISTAR មានគម្រោងវិលត្រលប់មកវិញនាពេលឆាប់ៗនេះ គឺអាចនៅកំឡុងខែមិថុនាឬកក្កដា។ យ៉ាងណាមិញ ពុំទាន់មានថ្ងៃច្បាស់លាស់ណាមួយត្រូវបានកំណត់នោះទេ ដោយគ្រាន់តែដឹងថាពួកនាងកំពុងតែថតនូវចម្រៀងថ្មី។

ពេលចុងក្រោយបង្អស់នៃការចេញជាអាល់ប៊ុមចម្រៀងរបស់ក្រុមចម្រៀងមួយនេះគឺកាលពីខែមិថុនាឆ្នាំ២០១៥។ ការផ្អាកចេញនូវអាល់ប៊ុមរបស់ពួកគេគឺបណ្ដាលមកពីសមាជិកនីមួយៗមានភាពមមាញឹកជាមួយនឹងការថតស៉្បត រឿងភាគ ការសម្ដែងផ្សេងៗ។

អ្នកគាំទ្រក្រុមចម្រៀងមួយនេះ ប្រាកដជារំភើបចិត្តជាមួយនឹងដំណឹងនេះជាក់ជាពុំខាន។

ប្រភពៈ allkpop http://www.allkpop.com/article/2016/04/sistar-to-make-a-comeback-this-summer

ដោយៈ Gemini Fleta